លោក ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក ពូទីន និងលោក ស៊ី ពិភាក្សាពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក ពូទីន និងលោក ស៊ី ពិភាក្សាពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ

លោក ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក ពូទីន និងលោក ស៊ី ពិភាក្សាពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ក៏ដូចជាបើកចំហរចំពោះលទ្ធភាពជួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង នាខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាផ្តោតសំខាន់បញ្ហាអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃអាវុធប្រល័យពិភពលោក ។

លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ច្បាស់ៗទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃ ចន្ទ ថា លោកមានឆន្ទៈចូលរួមក្នុងជំនួបត្រីភាគីជាមួយលោក ពូទីន និងលោក ស៊ី ប្រសិនបើលោកប្រធានាធិបតីចិនមានបំណងចង់រៀបចំ ។

មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការពិភាក្សាបែបនេះ គួរតែផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃអាវុធប្រល័យពិភពលោកមួយនេះ ជាជាងការយកចិត្តទុកដាក់លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។

ការអះអាងពីលទ្ធភាពរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំទាំងបី កើតឡើងចំពេលដែលលោកប្រធានាធិបតី ត្រាំ បានដកទណ្ឌកម្មលើប្រទេសរុស្ស៊ី និងប្រកាសពីកិច្ចព្រមព្រៀងទាក់ទងនឹងប្រេងម៉ាស៊ូតជាមួយលោកប្រធានាធិបតី ពូទីន ។

ទន្ទឹមគ្នា លោក ត្រាំ ថែមទាំងបានទម្លាក់កំហុសការអូសបន្លាយសង្គ្រាមរយៈពេល ៤ ឆ្នាំកន្លងមកនេះ ទៅលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ ដោយលោកបានអះអាងថា ដល់ពេលហើយ ដែលត្រូវមានអ្នកផ្សេងគួរចូលខ្លួនមកចរចាជំនួសអ៊ុយក្រែន ៕

ប្រភព ៖ The Politico ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា