រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់

រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់

​​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសារធារណៈ បានសម្តេចរៀបចំការប្រឡងប្រឡងប្រជែងជ្រៀសរើស​គ្រូ​កិច្ចព្រមព្រៀង​ការងារ​សម្រាប់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។ បេក្ខជនចំនួន៣ពាន់នាក់នឹងត្រូវជ្រើសរើស ដើម្បីទៅបំពេញបន្ថែមតាមបណ្តាខេត្តដែលកំពុងមានតម្រូវការ និងជំនួសឱ្យគ្រូដែលត្រូវចូលនិវត្តន៍។ ​

ការប្រឡង​នេះ ធ្វើឡើង​នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រឡង​​​ចំនួន​ ១១​ ៨៤១នាក់ នៅមណ្ឌលប្រឡងចំនួន៤ រួមមាន៖ សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅត្រួតពិនិត្យ និងកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងនៃវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ បានគូសបញ្ជាក់ថា ​ ការជ្រើសរើសគ្រូចំនួន៣ពាន់ប៉ុស្តន៍នេះ គឺសម្រាប់ ៨មុខតំណែង ក្នុងនោះមានគ្រូភាសារខ្មែរ គណិតវិទ្យា រូបវិទ្យា គីមី ជីវវិទ្យា ប្រវតិ្តវិទ្យា ភាសារបរទេស និងព័ត៌មានវិទ្យា។ ហើយការប្រឡងនេះ គឺដើម្បីជ្រើសរើសយកគ្រូដែលមានសមត្ថភាពការងារស្របតាមចំណេះជំនាញ។

ចំណែកលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមសាលាគ្រប់រាជធានីខេត្ត បន្ទាប់ពីក្រសួងមុខងារសារធារណៈនិងក្រសួងអប់រំ បានធ្វើការជាមួយគ្នាស្រង់យកតូរលេខជាក់ស្តែងនៃតម្រូវការគ្រូបង្រៀន។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសគ្រូបផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន៥ពាន់ប៉ុស្តន៍ សំរាប់គ្រូកម្រិតបឋមសិក្សា៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន ​រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា