ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន

ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន គិតត្រឹមជាង១០ខែ ឆ្នាំនេះ ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹម​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១លាន ១ម៉ឺន៤ ៤៤២ តោន ។
អ្នកនាំពាក្យដដែលចាត់ទុកជោគជ័យនៃការនាំចេញអង្ករពេលនេះ គឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ និងជាសមិទ្ធផលដ៏ត្រចះត្រចង់​សម្រាប់​ជាតិ និងវិស័យកសិកម្មទាំងមូល ។

យោងតាមស្ថិតិចុងក្រោយ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួនជាង ៤៥ម៉ឺនតោន ក្នុងនោះ ហ្វីលីពីន បានទិញអង្ករពីកម្ពុជាចំនួនជាង១៩ម៉ឺនតោន ស្មើនឹង ១៨,៩% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាដែលធ្វើឱ្យប្រទេសនេះ ក្លាយជា​អ្នកទិញអង្ករកម្ពុជាធំជាងគេនៅក្នុងតំបន់អាស៊ាន តាមពីក្រោយដោយវៀតណាម និងម៉ាឡេស៊ី ។

ចំណែកប្រទេសចិន នៅតែជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់អង្ករកម្ពុជា ដោយគិតត្រឹមថ្ងៃទី១៩ ខែតុលា កម្ពុជានាំចេញអង្ករសរុប​ចំនួនជាង ១៩ម៉ឺនតោន ទៅកាន់ប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ ។ រីឯសហភាពអឺរ៉ុបបានទិញអង្ករពីកម្ពុជាសរុបជាង ២៣ម៉ឺនតោន ។ ការនាំចេញទៅទីផ្សារអន្តរជាតិផ្សេងទៀតមានចំនួនជាង១២ម៉ឺនតោនដែលស្មើនឹងប្រហែល ១២%។

ប្រភពដដែលបន្ថែមថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មាន អង្ករក្រអូប ជាប្រភេទនាំមុខគេ ដោយមានបរិមាណនាំចេញប្រមាណ ៥៤,៧% នៃបរិមាណនាំចេញសរុប ខណៈអង្ករសគ្រាប់វែងមានចំនួនជាង ២៨ម៉ឺនតោន ខណៈអង្ករចំហុយគ្រាប់វែង ចំនួន ជាង១ម៉ឺន៦ពាន់តោន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា, អង្ករកម្ពុជាត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញចំនួន ៦១ ទៅកាន់​ទីផ្សារគោលដៅចំនួន ៦៦ ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥កន្លងទៅកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៩៤០,៣២១តោន ទទួលបាន​ប្រាក់ចំណូលប្រមាណ ៦០២.៤១លានដុល្លារអាម៉េរិក កើនឡើងប្រហែល ៤៥.៥៩% បើធៀបនឹងឆ្នាំ២០២៤៕
ដោយ៖ ម៉ាដេប៉ូ , វណ្ណលុក

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា