ចិន ចោទ អាមេរិក លួចបញ្ជូននាវាចម្បាំងចូលទៅក្នុងដែនទឹករបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ចោទ អាមេរិក លួចបញ្ជូននាវាចម្បាំងចូលទៅក្នុងដែនទឹករបស់ខ្លួន

ចិន ចោទ អាមេរិក លួចបញ្ជូននាវាចម្បាំងចូលទៅក្នុងដែនទឹករបស់ខ្លួន

ប៉េកាំង ៖ យោធាប្រទេសចិននៅថ្ងៃអង្គារនេះបានប្រកាសចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចបញ្ជូននាវាចម្បាំង USS Charleston ចូលទៅកាន់ដែនទឹករបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រជុំកោះ សមុទ្រចិនខាងត្បូង។

បើតាមទីបញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពចិន, នាវាចម្បាំងមួយគ្រឿងនេះបានបើកចូលទៅក្បែរនឹងតំបន់ថ្មប៉ប្រះទឹក ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលចិននៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលានេះ ។

ប្រភពដដែលបញ្ជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានរំលោភលើសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍របស់ចិន ព្រមទាំង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ , បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ជាមួយគ្នានេះ យោធាចិនអំពាវនាវឲ្យភាគីអាមេរិកគួរតែបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ខណៈកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំងក៏បាននិងកំពុងបញ្ជូនកងកម្លាំងទៅតាមដាន និងឃ្លាំមើលនាវាចម្បាំង USS Charleston មួយគ្រឿងនោះ យ៉ាងជាប់លាប់ផងដែរ ។

រហូតមកដល់ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានហៅបេសកកម្មបែបនេះថាជា «ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍» ខណៈកាលពីជាងមួយឆ្នាំមុន, អាមេរិកក៏បានធ្វើប្រតិបត្តិការស្រដៀងគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា