កូរ៉េខាងជើង ព្រមានចាត់វិធានការយ៉ាងចាស់ដៃ ឆ្លើយតបការបញ្ចេញសាច់ដុំយោធារវាង កូរ៉េខាងត្បូង និងអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ព្រមានចាត់វិធានការយ៉ាងចាស់ដៃ ឆ្លើយតបការបញ្ចេញសាច់ដុំយោធារវាង កូរ៉េខាងត្បូង និងអាមេរិក

កូរ៉េខាងជើង ព្រមានចាត់វិធានការយ៉ាងចាស់ដៃ ឆ្លើយតបការបញ្ចេញសាច់ដុំយោធារវាង កូរ៉េខាងត្បូង និងអាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានព្រមានចាត់វិធានការយ៉ាងចាស់ដៃ ក៏ដូចជាថ្កោលទោសសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងអាមេរិក ព្រមទាំងសមយុទ្ធយោធាដាច់ដោយឡែករវាងអាមេរិក និងជប៉ុន ដោយចាត់ទុកសកម្មភាពទាំងនេះថា ជាការបង្ហាញសាច់ដុំយោធារបស់ប្រទេសសត្រូវ ។

បើតាមកាសែតកូរ៉េខាងជើង KCNA, ទីក្រុងព្យុងយ៉ាងបានព្រមានធ្ងន់ៗថា ខ្លួននឹងអនុវត្តគោលការណ៍តបតយ៉ាងចាស់ដៃ ពោលគឺសត្រូវធ្វើបែបណា ខ្លួននឹងធ្វើបែបនោះវិញ ដោយផ្អែកលើអំណាចដ៏ខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាទាំងនេះ ។

KCNA ចោទប្រកាន់ចំៗថា ក្រោមស្ថានការណ៍បច្ចុប្បន្ន កងកម្លាំងដែលខ្លួនចាត់ទុកថាជាសត្រូវ កំពុងបង្កើនសកម្មភាពយោធា ដើម្បីគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងជើង និងធ្វើឱ្យអស្ថិរភាពយុទ្ធសាស្ត្រក្នុងតំបន់ កាន់តែធ្ងន់ធ្ងរ ដែលនេះគឺជាភស្តុតាងបញ្ជាក់ពីភាពចាំបាច់ នៃការពង្រឹងសមត្ថភាពការពារខ្លួនរបស់ទីក្រុងព្យុងយ៉ាង ។

ការបញ្ចេញប្រតិកម្មធ្ងន់ៗរបស់កូរ៉េខាងជើង កើតឡើងចំពេលដែលកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធយោធា «Hoguk» កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីកងកម្លាំងអាមេរិក ។ នៅថ្ងៃដដែល ជប៉ុន និងអាមេរិកក៏បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយទៀត មានឈ្មោះថា «Keen Sword» ផងដែរ ៕

ប្រភព ៖ Yunhap ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា