ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ

ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ

ទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាហាមឃាត់អាវុធគីមី និងបានទទួលស្គាល់តួនាទីសំខាន់របស់អង្គការហាមឃាត់ការប្រើប្រើប្រាស់អាអាវុធគីមី ក្នុងការជំរុញការសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធគីមី។ កម្ពុជាអំពាវនាវរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា