រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់

រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់

មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី ដើម្បីរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេស ក្នុងវិស័យសំណង់នៅកម្ពុជា។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ ជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd.) ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឱ្យដឹងថា ឧស្សាហកម្មស៊ីម៉ងត៍បានជំរុញការអភិវឌ្ឍ និងសមត្ថភាពនៃការសាងសង់សំណង់អគារខ្ពស់ៗ ដែលជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ ការរៀបចំបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងបទដ្ឋានអន្តរជាតិ គឺជាតម្រូវការចាំបាច់។

ឯកឧត្តមបន្តថា ក្នុងរយះពេលជិត៤ឆ្នាំនេះ មន្ទីរពិសោធន៍ជាតិសំណង់បានរៀបចំរចនាសម្ព័ន្ធ ដំឡើងម៉ាស៊ីន និងឧបករណ៍ពិសោធន៍ បណ្តុះបណ្តាល និងបើកសាកល្បងអនុវត្តការងារពិសោធន៍ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំនានា។

ឯកឧត្តម ញ៉ ហេង សង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិសំណង់ នឹងបន្តខិតខំសម្រេចឱ្យបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរសហសម័យ ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភណភាព ដើម្បីការពារឱ្យកាន់តែប្រសើរ នូវសុខភាពសាធារណៈ ទ្រព្យសម្បត្តិម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។

ក្រោយពីការចុះ MoU នេះ អង្គភាពទាំង២នឹងខិតខំសហការគ្នាអនុវត្តទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក ដូចជាការបញ្ជាក់គុណភាពស៊ីម៉ងត៍ បេតុង ការរៀបចំបទដ្ឋានបច្ចេកទេសស៊ីម៉ង់ត៍ និងសិក្សាស្រាវជ្រាវបច្ចេវិទ្យាថ្មីៗ ឱ្យស្របតាមតម្រូវការជាក់ស្តែងក្នុងប្រទេស និងអន្តរជាតិ ។

ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការចុះអនុស្សរណៈនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះការកំណត់ និងការគ្រប់គ្រងគុណភាពសម្ភារ:សំណង់ គឺជាកត្តាចាំបាច់បំផុតដែលមិនអាចមើលរំលងបានឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖ ការផ្ទៀងផ្ទាត់ និងកំណត់បទដ្ឋានបច្ចេកទេស ដោយផ្អែកលើបទដ្ឋានស្តង់ដារអន្តរជាតិសំខាន់ៗ ដើម្បីធានាថាការប្រើប្រាស់ស៊ីម៉ងត៍ និងបេតុងក្នុងស្រុកមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បំផុត។

ចំពោះការគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាល ឯកឧត្តមជំរុញឲ្យមានការចែករំលែកចំណេះដឹង ការបណ្តុះបណ្តាលជំនាញដល់រោងចក្រ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការសាងសង់កាន់តែមានប្រយោជន៍ ប្រសិទ្ធភាព និងគុណភាព។ ចំណុចសំខាន់មួយទៀត គឺការលើកកម្ពស់សុវត្ថិភាព និងអាយុកាលសំណង់ ដោយត្រូវធានាថា គ្រឿងបង្គុំសំណង់ទាំងអស់មានភាពរឹងមាំ មាំមួន និងមានអាយុកាលប្រើប្រាស់យូរអង្វែង៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា