រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច

រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ឯកឧត្តមនាយកប្រចាំតំបន់ក៏បានសម្តែងនូវការកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមករួមមានកម្មវិធីសំខាន់ៗ។

ថ្លែងប្រាប់អ្នកសារព័ត៍មាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឱ្យដឹងថា កិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកនឹងអនុម័តដំណោះស្រាយមួយចំនួន៖
− គោលការណ៍ណែនាំសម្រាប់បញ្ញាសិប្បនិម្មិតប្រកដោយការទទួលខុសត្រូវក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច
− ផែនការសកម្មភាពពង្រឹងការគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច
− ផែនការតំបន់ដើម្បីបង្កើនវឌ្ឍនភាពការចាក់ថ្នាំបង្ការក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ២០២៦-២០៣០
− ពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅការត្រួតពិនិត្យថ្នាំជក់ ឆ្នាំ២០៣០ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា