បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ

បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ

លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី២១ ខែតុលា នេះថា ជនបរទេសជាច្រើននៅសហគមន៍អឺរ៉ុបចាប់អារម្មណ៍ និងជួយទិញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោកបានបន្តដូច្នេះថា ៖ យើងសង្កេតឃើញថាផលិតផលដែលភ្ញៀវចាប់អារម្មណ៍ជាងគេនៅក្នុងការតាំងពិព័រណ៍នេះ គឺភាគច្រើនទៅលើផលិតផលកសិកម្មយើង ជាពិសេសគឺខាងអង្ករ។ នៅក្នុងឆ្នាំ២០២៦នេះ ចំនួនអ្នកទិញពិតប្រាកដដែលចូលមកគឺមានចំនួនកើនឡើងជាងឆ្នាំមុនៗ ដែលគាត់ចូលមកទស្សនកិច្ចនៅខាងការតាំងពិព័រណ៍របស់សហព័ន្ធស្រូវអង្ករយើង។

សូមបញ្ជាក់ថា ផលិតខ្មែរដូចជា អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរបានបង្ហាញ​ខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកទី៣ បន្ទាប់ពីចូលរួមលើកទីមួយនៅឆ្នាំ២០១៤ និងលើកទីពីរនៅឆ្នាំ២០២៤។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមផលិតផលកសិកម្មកម្ពុជាទាំងអស់ ក្នុងនោះបរទេសចាប់អារម្មន៍អង្ករកម្ពុជាច្រើនជាងគេ ដោយសារតែអង្ករកម្ពុជាមានភាពល្បីល្បាញជាប់លេខ១ ចំនួន៦លើកជាអង្ករល្អជាងគេក្នុងពិភពលោក មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

លោកឧកញ៉ា ឡាយ ឈុនហួរ ក៏បានគូសបញ្ជាក់ថា ក្រៅពីអង្ករ ក៏មានផលិតកសិកម្មកម្ពុជា ជាច្រើនទៀត ដែលបរទេសចាប់អារម្មណ៍ទិញច្រើនដែរ ដូចជា ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត និងកាហ្វេមណ្ឌលគិរី ដែលភ្ញៀវចាប់អារម្មណ៍ និងសសើរថាមានរសជាតិ និងក្លិនល្អ។

ពិព័រណ៍ម្ហូបអាហារអន្តរជាតិប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមហ៊ុន​ប្រមាណ ៨ ០០០ក្រុមហ៊ុន មកពី ១៣០ប្រទេស ក្នុងនោះក៏មានវត្តមានក្រុមហ៊ុនសហគ្រាសខ្មែរចំនួន ១៦ផងដែរ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា