សម្តេចតេជោ៖ គួរអស់សំណើច! តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ៖ គួរអស់សំណើច! តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

សម្តេចតេជោ៖ គួរអស់សំណើច! តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា មុននេះប៉ុន្មានថ្ងៃបញ្ញវន្តវ័យក្មេង៤នាក់ ដែលជាមន្ត្រីនៅព្រិទ្ធសភា បានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោក អៀង ពិសី សរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ ១៩៩៨ នាសម័យប្រជុំដំបូងនៃគណរដ្ឋមន្ត្រីថ្មីនិតិកាលទី២នៃរដ្ឋសភា។ សៀវភៅមានកម្រាស់១.១១១ទំព័រ មិនទាំងបានអានផង មេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះ ជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ឬកុហកប្រវត្តិសាស្ត្រ។ល។

សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើល ហើយហ៊ានអះអាងបែបនេះ ដែលនេះបង្ហាញថាក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿង រាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។ រឿងពួកជ្រុលនិយមជារឿងមួយហើយ តែរឿងកាន់តែចម្លែក និងអស់សំណើច គឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។ តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

អរគុណសារព័ត៌មានថៃមួយចំនួនដែលតែងតែជួយផ្សព្វផ្សាយពី ហ៊ុន សែន រាប់ទាំងឆ្កែបានជិះរទេះផងដែរ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា