លោក ត្រាំ ថា អាមេរិក អាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិក អាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយ អ៊ីរ៉ង់

លោក ត្រាំ ថា អាមេរិក អាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងថា សហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានសម្រេចគោលដៅរបស់ខ្លួនរួចរាល់ហើយ ។

ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋ Kansas កាលពីថ្ងៃអង្គារ, លោក Trump លើកឡើងថា គោលដៅដែលអាមេរិកសម្រេចបានរួចរាល់ហើយនោះ គឺការកម្ចាត់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ជាពិសេសទីក្រុងតេហេរ៉ង់ក៏លែងមានអាវុធនុយក្លេអ៊ែរទៀតផងដែរ ។

លោក Trump បញ្ជាក់ទៀតថា ពេលនេះអ៊ីរ៉ង់ក៏លែងមានកងទ័ពជើងទឹក ឬកងទ័ពជើងអាកាសទៀតហើយផងដែរ ខណៈប្រព័ន្ធរ៉ាដា និងប្រព័ន្ធខែលការពារដែនអាកាសក៏ត្រូវបានកម្ទេចអស់ដូចគ្នា ។

បើតាមសារព័ត៌មានឥណ្ឌា Wion, ក្រៅពីកងទ័ព និងសំណាញ់មេឃ, យន្តហោះចម្បាំងចំនួន ២២៩ គ្រឿងរបស់អ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីពាសពេញផ្លូវរត់ផងដែរ ។

លោក Trump និយាយថា ឥឡូវនេះលោកមិនដឹងថាត្រូវចរចាជាមួយអ្នកណានោះទេ ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់លំដាប់ទី១ និងទី២ របស់អ៊ីរ៉ង់ត្រូវបានកម្ចាត់អស់ហើយ ចំណែកឯថ្នាក់ដឹកនាំលំដាប់ទី៣ វិញក៏ត្រូវបាត់បង់អស់ពាក់កណ្តាលដែរ ខណៈថ្នាក់ដឹកនាំដែលនៅសល់ បានស្នើសុំមកកាន់លោកឱ្យទុកជីវិតរបស់ពួកគេ ។

យោងតាម Anadolu, ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។

មិនបង្អង់យូរ ភាគអ៊ីរ៉ង់បានចាត់វិធានសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូននៅក្នុងតំបន់ ហើយថែមទាំងបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ។

សង្គ្រាមនេះបានបន្តអស់រយៈពេលជាង ៧ខែមកហើយ ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងគំហុក ខណៈចរាចរណ៍ប្រេងពាណិជ្ជកម្មតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ ។

យ៉ាងណា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីខែមិថុនា បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ឈប់អរិភាព និងបើកផ្លូវសម្រាប់ការចរចា ។

ប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងនេះ បានជាប់គាំងចាប់តាំងពីពេលនោះមក ហើយក្នុងចំណោមលក្ខខណ្ឌដែលមិនចុះសម្រុងគ្នានោះ រួមមានបញ្ហាសន្តិសុខ និងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ៕

ប្រភព ៖ Wion និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា