រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ

រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ

រដ្ឋបាលខេត្តតាកែវ កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដើម្បី​លើកកម្ពស់សោភណភាពបរិស្ថាន និងប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត និងហាត់ប្រាណដ៏ទាក់ទាញ។ ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​ក៏​មានគម្រោងសាងសង់ «ប្រាសាទសិរីវិជ័យ» នៅកណ្តាលបឹង ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រ និងបង្កើនសក្តានុពលទេស​ចរណ៍​វប្បធម៌ផងដែរ។

ខណៈនេះគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ព្រមទាំងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ កំពុងដំណើរការ​យ៉ាងសកម្ម ដើម្បីប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែកាយដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ។

ប្រាប់បណ្តាញសារព័ត៌មាន AMS តាមប្រព័ន្ធតេឡេក្រាមកាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ លោក ឈូក ប៊ុនថន ប្រធានមន្ទីរ​ទេសចរណ៍ខេត្តតាកែវបានឱ្យដឹងថា ស្របតាមណែនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ គម្រោងនេះមិន​ត្រឹមតែផ្តោត​លើការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធសួនច្បារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្តារផ្ទៃបឹង និងការសាងសង់វេទិកាសម្រាប់​ប្រារព្ធពិធី​ប្រណាំង​ទូកផងដែរ។បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានរៀបចំគម្រោងសាងសង់ «ប្រាសាទសិរីពិជ័យ» នៅផ្នែកខាងត្បូងនៃទីទួលប្រាសាទចាស់ ដោយរក្សា​ប្រាសាទចាស់ទុកជាទីតាំងអភិរក្ស។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖

លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា គម្រោងសាងសង់ប្រាសាទថ្មីនេះ គ្រោងចំណាយថវិកាប្រមាណជាង ១លានដុល្លារ​អាម៉េរិក ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ហើយការដ្ឋានគ្រោងនឹងចាប់ផ្តើមបុកគ្រឹះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។

ប្រាសាទសិរីវិជ័យ នឹងត្រូវសាងសង់ឡើងអំពីបេតុងអាមេ តុបតែង និងក្រាលលម្អដោយថ្មភក់យ៉ាងផ្ចិតផ្ចង់ មានរាងចតុកោណកែង បណ្តោយ ៦.៥៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្ពស់ ៩ ម៉ែត្រ ដោយមានដំបូលជ្រុងក្រឡូម និងកំពូលរាងក្រពុំឈូក តាមរចនាបថ​ស្ថាបត្យកម្មបុរាណ។

ការសាងសង់ប្រាសាទនេះឡើងនៅកណ្តាលបឹងតាកែវ គឺដើម្បីរំឭកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃអតីតអាណាចក្រខ្មែរព្រមទាំងបង្កើត​ជាមរតកវប្បធម៌ និងលើកកម្ពស់តម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ខេត្តតាកែវឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា