លោក ម៉ាក្រុង ចាត់ទុកសម្ដីរិះគន់របស់លោក ត្រាំ លើបាតុកម្ម ថាជា «គំនិតល្ងង់ខ្លៅ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ចាត់ទុកសម្ដីរិះគន់របស់លោក ត្រាំ លើបាតុកម្ម ថាជា «គំនិតល្ងង់ខ្លៅ»

លោក ម៉ាក្រុង ចាត់ទុកសម្ដីរិះគន់របស់លោក ត្រាំ លើបាតុកម្ម ថាជា «គំនិតល្ងង់ខ្លៅ»

ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធបានថ្លែងចាត់ទុកសម្ដីរិះគន់របស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ទៅលើបាតុកម្មនៅប្រទេសបារាំងថាជា «គំនិតដ៏ល្ងង់ខ្លៅ» ។

លោក ត្រាំ បានអះអាងដោយគ្មានភស្តុតាងកាលពីថ្ងៃចន្ទថា ប្រទេសបារាំងកំពុងត្រូវបានវាយដណ្តើមយក, ប្លន់បំផ្លាញ និង ដុតកម្ទេចដល់ដី ដោយស្នាដៃជនអន្តោប្រវេសន៍, ក្រុមជីហាដ និង ក្រុមសង្គមនិយម ដែលស្អប់ខ្ពើមសាសនាគ្រិស្ត ព្រមទាំង ស្អប់អរិយធម៌លោកខាងលិច ។

ឆ្លើយតបនឹងការរិះគន់បែបនេះ, លោក Macron លើកឡើងថា «អ្នកដែលកំពុងនិយាយមិនល្អ អំពីប្រទេសបារាំងនៅពេលនេះ គឺជាមនុស្សដែលមិនស្រឡាញ់ប្រទេសយើងនោះទេ» ។

លោកថា «មានការកែច្នៃព័ត៌មានពីបរទេស នាំឱ្យមានមតិដែលមិនអាចទទួលយកបាន ជាពិសេសមានពាក្យសម្ដីល្ងង់ខ្លៅពីមនុស្សជាច្រើន រួមទាំងមេដឹកនាំបរទេសផងដែរទាក់ទិននឹងបាតុកម្មដែលកំពុងកើតឡើងនៅប្រទេសបារាំង» ។

បើតាម CNN, ការតវ៉ាដោយអហិង្សានៅបារាំងបានចាប់ផ្តើមនៅក្នុងខែកញ្ញា ដែលរៀបចំឡើង ដើម្បីប្រឆាំងនឹងស្ថានភាពវិស័យអប់រំ និងថ្លៃចំណាយសម្រាប់ការរស់នៅ ។ យ៉ាងណា ស្ថានភាពនេះបានវិវត្តទៅជាអំពើហិង្សា និងកុបកម្មនៅទូទាំងប្រទេស ដោយមានមនុស្សជាង ២ ពាន់នាក់ត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

ដើម្បីទប់ទល់នឹងការតវ៉ានេះ អាជ្ញាធរបារាំងបានដាក់ចេញនូវវិធានការហាមឃាត់ការចេញក្រៅនៅពេលយប់ នៅក្នុងតំបន់មួយចំនួន ជាមួយនឹងការប្តេជ្ញានឹងដាក់ពង្រាយកម្លាំងប៉ូលិសយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ថែមទៀត ដើម្បីការពារទៅនឹងក្រុមបាតុករដែលគេបារម្ភថា អាចនឹងផ្ទុះឡើងជាថ្មីទៀត នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា