សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ

សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) និងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តដ៏ខំខាន់ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ៖ ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា ១៩៩១ ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថាដើមឈើបាន។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបខ្ញុំហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។

សម្តេចតេជោបានបញ្ជាក់ថា ៖ គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ២ ធ្នូ ១៩៨៧ ដល់២៣តុលា ១៩៩១ គឺមានរយៈពេល ១,៤២១ថ្ងៃ ត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែ និង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ) ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី (ខ្ញុំហ៊ុន សែន ត្រូវតទល់
ជាមួយសម្តេចព្រះនរោត្តមសីហនុផង ជាមួយលោកតាសឺន សានផង ជាមួយខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។ ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយ ហ៊ុន សែន ដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំ និងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១៕
ដោយ៖ ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា