អាមេរិក និង អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា រៀបផែនការរួមគ្នាវាយអ៊ីរ៉ង់ ក្រោយការបោះឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា រៀបផែនការរួមគ្នាវាយអ៊ីរ៉ង់ ក្រោយការបោះឆ្នោត

អាមេរិក និង អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា រៀបផែនការរួមគ្នាវាយអ៊ីរ៉ង់ ក្រោយការបោះឆ្នោត

វ៉ាស៊ីនតោន, ហ្ស៊េរុយសាឡិម ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បាននិងកំពុងរៀបចំផែនការរួមគ្នាវាយប្រហារលើអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយរបស់ times of israel កាលពីថ្ងៃព្រហស្បតិ៍។

ប្រភពបានចុះផ្សាយបន្តពីសេចក្តីរាយការណ៍ របស់កាសែត The New York Times ដែលរៀបរាប់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរៀបចំផែនការសម្រាប់ប្រតិបត្តិការវាយប្រហារយោធាលើអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែវិច្ឆិកា។

ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងបុគ្គលផ្សេងទៀតដែលបានទទួលព័ត៌មានអំពីបញ្ហានេះ, សារព័ត៌មានអាមេរិកមួយនេះ បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហ្ស៊េរុយសាឡិម បានបង្កើនការធ្វើសមយុទ្ធយោធា ដើម្បីត្រៀមសម្រាប់អ្វីដែលត្រូវបានគេហៅថាជា «ប្រតិបត្តិការរយៈពេលខ្លី ប៉ុន្តែមានភាពខ្លាំងក្លា»។

សមយុទ្ធទាំងនេះរួមមានទាំងការហោះហើរឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាងនៅភាគខាងលិចរបស់អ៊ីរ៉ង់ ដើម្បីធ្វើការសាកល្បងយុទ្ធសាស្ត្រវាយប្រហារ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា គោលដៅដែលអាចនឹងត្រូវវាយប្រហារ រួមមានទីតាំងថាមពលរបស់អ៊ីរ៉ង់ ទីតាំងនុយក្លេអ៊ែរ ព្រមទាំងឃ្លាំងស្តុកមីស៊ីល និងយន្តហោះដ្រូន។

មន្ត្រីដែលត្រូវបានដកស្រង់សម្តីដោយកាសែតនេះ បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំមួយទៀត អាចនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះធ្លាក់ដុនដាបយ៉ាងធ្ងន់ធ្ងរ ដែលនឹងបង្ខំឱ្យទីក្រុងតេហេរ៉ង់ យល់ព្រមធ្វើការសម្បទានផ្នែកការទូត៕

ប្រភព ៖ timesofisrael ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា