អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបោះសម្តីគំរាមទុកមុនថា ខ្លួននឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រកសមុទ្រហ័រមូស ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានបំផ្ទុះសង្គ្រាមជុំថ្មីប្រឆាំងនឹងប្រទេសឥស្លាមមួយនេះ ។

ការព្រមានរបស់អ៊ីរ៉ង់ កើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ថា អាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការព្រួតគ្នាវាយប្រហារទ្រង់ទ្រាយធំជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ។

ក្នុងករណីសង្គ្រាមជុំថ្មីផ្ទុះឡើងមែននោះ អាមេរិកអាចនឹងប្រើប្រាស់គ្រាប់បែកខ្នាតយក្ស MOAB ដែលមានរហស្សនាមថា “មាតាគ្រាប់បែក” ដើម្បីកំណត់គោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

ជាការឆ្លើយតប អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Mohebbi បានព្រមានទៅវិញថា ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានធ្វើបែបនេះ អ៊ីរ៉ង់នឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹក ដែលស្ថិតនៅច្រកសមុទ្រ ហ័រមូស ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធធនាគារសកលជួបវិបត្តិធ្ងន់ធ្ងរ បន្ថែមពីលើវិបត្តិថាមពលដែលកើតឡើងរួចហើយ ។

លោក Mohebbi អះអាងថា មានខ្សែបណ្តាញធំៗមួយចំនួន ដែលអូសឆ្លងកាត់ក្រោមច្រកសមុទ្រ ហ័រមូស ហើយរាល់ទិន្នន័យអ៊ីនធឺណិត និងទិន្នន័យពាណិជ្ជកម្មទាំងអស់ គឺសុទ្ធតែឆ្លងកាត់តាមខ្សែកាបក្រោមទឹកទាំងនេះ ។

បើតាមកាសែតអង់គ្លេស Telegraph, ប្រសិនបើរឿងនេះកើតឡើង វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធធនាគារនានាទូទាំងពិភពលោក ក្នុងនោះរួមមានការរំខានដល់ទីផ្សារហិរញ្ញវត្ថុ ប្រតិបត្តិការធនាគារ សេវាថែទាំសុខភាព និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ។

អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បន្ថែមថា សង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក ដែលបច្ចុប្បន្នបានអូសបន្លាយដល់ខែទី ៨ ហើយនោះ កំពុងស្ថិតក្នុងដំណាក់កាលស្ងប់ស្ងាត់មួយ ប៉ុន្តែវាក៏អាចនឹងឈានចូលដល់ដំណាក់កាលថ្មីផងដែរ ។

លោកថា នៅក្នុងដំណាក់កាលថ្មីនេះ អ៊ីរ៉ង់នឹងបញ្ចេញឱ្យអស់ដៃនូវយុទ្ធសាស្ត្រសង្គ្រាមថ្មី» ជាពិសេសគោលដៅថ្មីៗ និងអាវុធថ្មីៗផងដែរ ៕

ប្រភព ៖ Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា