យន្តហោះចម្បាំងអង់គ្លេស ចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះចម្បាំងអង់គ្លេស ចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងលើកដំបូង

យន្តហោះចម្បាំងអង់គ្លេស ចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងលើកដំបូង

ប៉ារីស ៖ យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងជាលើកដំបូង ដែលនេះជាជំហានសំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Catherine Vautrin កាលពីថ្ងៃសុក្រ ។

ល្បែងសង្គ្រាមនេះ ធ្វើឡើងបន្ទាប់ពីបារាំង និងអង់គ្លេសបានចុះកិច្ចព្រមព្រៀង Northwood កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងការសម្របសម្រួលរវាងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ ខណៈដែលប្រទេសនីមួយៗនៅតែរក្សាសិទ្ធិសម្រេចចិត្តដោយឯករាជ្យលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ។

បើតាម Anadolu, លោកស្រី Vautrin បានបញ្ជាក់តាមបណ្តាញសង្គម X ថា យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានហោះហើរអមជាមួយយន្តហោះចម្បាំង Rafale របស់បារាំង ក្នុងអំឡុងពេលបញ្ចេញសាច់ដុំយោធា ដែលរៀបចំឡើងដោយអង្គភាពទ័ពអាកាសទទួលបន្ទុកពង្រឹងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែរតាមផ្លូវអាកាសរបស់បារាំង ។

ទន្ទឹមគ្នា លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការចូលរួមសមយុទ្ធនេះថា ជាជំហានសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ហើយក៏បង្ហាញពីការសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអឺរ៉ុប ចំពោះសន្តិសុខរបស់ទ្វីប និងការរក្សាសមត្ថភាពទប់ស្កាត់អាវុធប្រល័យលោកដែលអាចជឿទុកចិត្តបាន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា