អង្គការសហប្រជាជាតិផ្តល់ថវិកា ២០ លានដុល្លារ សម្រាប់ស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់នៅនេប៉ាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការសហប្រជាជាតិផ្តល់ថវិកា ២០ លានដុល្លារ សម្រាប់ស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់នៅនេប៉ាល់

អង្គការសហប្រជាជាតិផ្តល់ថវិកា ២០ លានដុល្លារ សម្រាប់ស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់នៅនេប៉ាល់

អ.ស.ប ៖ មូលនិធិឆ្លើយតបនឹងការខាតបង់ និងការខូចខាតរបស់អង្គការសហប្រជាជាតិ បានអនុម័តជាគោលការណ៍លើការផ្តល់ថវិកាចំនួន២០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសនេប៉ាល់ស្តារឡើងវិញពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យមនុស្សជាង ១.៤០០ នាក់ស្លាប់ និងបង្កការខូចខាតដល់ផ្ទះសម្បែង សាលារៀន និងទំនប់វារីអគ្គិសនី។

រដ្ឋាភិបាលនេប៉ាល់ប៉ាន់ប្រមាណថា ត្រូវការថវិកាចំនួន ៤,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារ និងសាងសង់ឡើងវិញ។

គិតត្រឹមចុងខែកញ្ញា ប្រទេសនេះទទួលបានជំនួយប្រមាណ ១០២ លានដុល្លារអាមេរិក ហើយកំពុងស្វែងរកថវិកាបន្ថែមពីប្រទេសជិតខាង និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ការផ្តល់ថវិកានេះជាលើកដំបូងរបស់មូលនិធិ ដែលបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីជួយប្រទេសដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕

ប្រភព ៖ AP

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា