អាមេរិក ចង់ប្រើ AI បង្កើនប្រសិទ្ធភាពចាក់សាំងឱ្យយន្តហោះតាមអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចង់ប្រើ AI បង្កើនប្រសិទ្ធភាពចាក់សាំងឱ្យយន្តហោះតាមអាកាស

អាមេរិក ចង់ប្រើ AI បង្កើនប្រសិទ្ធភាពចាក់សាំងឱ្យយន្តហោះតាមអាកាស

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកកំពុងស្វែងរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយវិភាគប្រតិបត្តិការចាក់សាំងឱ្យយន្តហោះនៅលើអាកាស និងផ្តល់មតិកែលម្អដល់ក្រុមអាកាសយានិក ក្រោយបញ្ចប់ការហោះហើរ។
 
បើតាម Defense News, ប្រព័ន្ធ AI ថ្មីនេះ គ្រោងបង្កើតឡើងក្នុងគោលបំណងបង្កើនភាពជាក់លាក់ សុវត្ថិភាព និងកាត់បន្ថយបន្ទុកការងាររបស់ពីឡុត និងបុគ្គលិកបញ្ជាទុយោចាក់ប្រេង ក្នុងអំឡុងពេលផ្ទេរប្រេងពាក់កណ្តាលអាកាស។
 
ប្រព័ន្ធ AI​ នេះ នឹងប្រើប្រាស់កាមេរ៉ាដែលបំពាក់លើជំនួយការហោះហើរ ដើម្បីតាមដាន និងកំណត់ទីតាំងរបស់យន្តហោះចាក់សាំង និងយន្តហោះដែលត្រូវទទួលប្រេងដោយស្វ័យប្រវត្តិ។
 
ប្រព័ន្ធ AI​ នេះដែរ នឹងជួយវាស់ស្ទង់ចម្ងាយ ល្បឿន និងមុំតម្រឹមរវាងយន្តហោះទាំងពីរ ដើម្បីធានាថា ការតភ្ជាប់ទុយោចាក់ប្រេងដំណើរការទៅដោយរលូន និងមិនមានគ្រោះថ្នាក់។
 
ប្រភពដដែលឱ្យដឹងថា ក្រោយពេលចាក់ប្រេងរួច ប្រព័ន្ធ AI នេះទៀតសោត នឹងបង្កើតទិន្នន័យក្រាហ្វិក រួមទាំងផែនទីកម្ដៅ ដើម្បីបង្ហាញពីចំណុចខ្វះខាត និងជួយបង្វឹកសមត្ថភាពពីឡុតបន្ថែម។
 
បច្ចុប្បន្ន កងទ័ពអាកាសអាមេរិកកំពុងមានគោលដៅបញ្ចូលបច្ចេកវិទ្យានេះ ទៅក្នុងកងយន្តហោះចាក់ប្រេងធុនធំ ដូចជា KC-46 Pegasus និង KC-135 Stratotanker ដោយរំពឹងថា នឹងសម្រេចបានសមត្ថភាពប្រតិបត្តិការពេញលេញនៅត្រឹមឆ្នាំ ២០២៧ខាងមុខ៕
 
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា