សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូ បាននាំយកថវិកាសរុបជាង ២៣លានរៀល ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូ បាននាំយកថវិកាសរុបជាង ២៣លានរៀល ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូ បាននាំយកថវិកាសរុបជាង ២៣លានរៀល ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា (DBAC) បានរៀបចំដំណើរបេសកកម្មទស្សនកិច្ច និងពិធីប្រគល់អំណោយសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំសមាគម និងតំណាងមន្ទីរពេទ្យ ដើម្បីចូលរួមចំណែកជួយដល់ការព្យាបាល និងសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមពី លោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទកម្ពុជា និងជានាយិកាក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល, លោក សុខ លេង អនុប្រធានទី១ នៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ប្លែកវែល គ្លូប៊ល អិនវេសម៉ិន (ខេមបូឌា) ឯ.ក, និង លោក ជា សុធា អនុប្រធានទី២ នៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា និងជាអភិបាលតំណាងក្រុមហ៊ុន ភីភី លីង ស៊ីឃ្យូរីធី ព្រមទាំងមានការទទួលស្វាគមន៍ពី លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យកុមារអង្គរ គណៈគ្រប់គ្រង និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា អំណោយសប្បុរសធម៌ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ដោយថវិកាបរិច្ចាគសរុបមានចំនួន ២៣,៥២០,០០០ រៀល(5880$) ដែលទទួលបានការរួមចំណែកឧបត្ថម្ភពីសមាគម និងបណ្តាក្រុមហ៊ុនជាសមាជិក រួមមាន ៖ សមាគមឈ្មួញជើងសាមុខឧបករណ៍និស្សន្ទនៅកម្ពុជា ចំនួន ១០,០០០,០០០ រៀល (2500$)

  • ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ចំនួន ៤,០០០,០០០ រៀល (1000$)
  • ក្រុមហ៊ុន កូម៉ូធី ចំនួន ៤,០០០,០០០ រៀល (1000$)
  • ក្រុមហ៊ុន វ៉ាយ.អេ.អាយ ត្រេឌីង ចំនួន ២,០០០,០០០ រៀល (500$)
  • ក្រុមហ៊ុន អេសធី ម៉ាឃីត ចំនួន ២,០០០,០០០ រៀល (500$)
  • ក្រុមហ៊ុន អាល់ហ្វា ហ្គោល ហ្វ្យូឈ័រ ចំនួន ១,៥២០,០០០ រៀល (380$)
  • លោក ចេង ហេង និង ភរិយាលោកស្រី ប៉ុល សុខចំណាន ចំនួន ២០០,០០០ រៀល (50$)

សកម្មភាពមនុស្សធម៌នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម របស់ថ្នាក់ដឹកនាំសមាគម DBAC ក៏ដូចជាវិស័យឯកជន ក្នុងការរួមដៃគ្នាជួយទ្រទ្រង់វិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា