៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ

៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងសរុប ១ ០៣១បណ្ដឹង ក្នុងនោះបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងដោះស្រាយបាន ៨៦៣បណ្ដឹង។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ គឺកើនឡើង ៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋមានចំនួន ១២២បណ្ដឹង, ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមានចំនួន ២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រី​រាជការមានចំនួន ៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមានចំនួន ១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមានចំនួន ៥២១បណ្ដឹង។

ពាក្យបណ្តឹងទាំងអស់ខាងលើនេះ គឺទទួលបានតាមរយៈបណ្តាញសង្គម សារព័ត៌មាន តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងមហាផ្ទៃ ឬតាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃជាដើម៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា