លោក ម៉ាក្រុង ព្រមានពីហានិភ័យខ្ពស់ បើសិនកើតមានបាតុកម្មនៅចុងសប្តាហ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ព្រមានពីហានិភ័យខ្ពស់ បើសិនកើតមានបាតុកម្មនៅចុងសប្តាហ៍នេះ

លោក ម៉ាក្រុង ព្រមានពីហានិភ័យខ្ពស់ បើសិនកើតមានបាតុកម្មនៅចុងសប្តាហ៍នេះ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានថា ការធ្វើបាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅតែមានហានិភ័យខ្ពស់នៃការកើតមានអំពើហិង្សា ចំពេលសហជីពនានាអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ាទូទាំងប្រទេស ។

លោក ម៉ាក្រុង បានថ្លែងព្រមានបែបនេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលចុះបំពេញទស្សនកិច្ចនៅទីក្រុងម៉ាកសី ជាក្រុងធំទីពីររបស់ប្រទេសបារាំង ដែលត្រូវបានក្រុមបាតុករសម្រុកចូលបំផ្លិចបំផ្លាញកាលពីថ្ងៃទី១៧ ខែតុលា ។

បើតាមលោក ម៉ាក្រុង, អាជ្ញាធរដឹងថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅតែមានហានិភ័យខ្ពស់នៃការកើតមានអំពើហិង្សា ហើយថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក៏អាចនឹងមានការប្រមូលផ្តុំតវ៉ាទូទាំងប្រទេស ដែលមានការចូលរួមពីសហជីពទាំងអស់ផងដែរ ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការតវ៉ាបែបនេះមិនមែនជារឿងដែលចៀសមិនរួចនោះទេ ដូច្នេះ អាជ្ញាធរនឹងបន្តរៀបចំវិធានការការពារសន្តិសុខ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់កណ្តាលទីក្រុង ។

យ៉ាងណា លោក ម៉ាក្រុង អះអាងថា លោកបានស្នើឱ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងការទាមទារស្របច្បាប់ ដែលជាឫសគល់នៃភាពចលនាតវ៉ាសង្គមនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី Sébastien Lecornu នឹងជួបជាមួយតំណាងសហគមន៍វិទ្យាល័យ ។

លោកថា បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលនឹងប្រកាសវិធានការសំខាន់ៗ និងវឌ្ឍនភាពនានា ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ ក៏ដូចជាចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីៗក្នុងពេលដ៏ខ្លីខាងមុខ ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងអនុវត្តវិធីសាស្ត្រដូចគ្នានេះ ក្នុងការពិភាក្សាជាមួយសហជីព និងសមាគមនិយោជកផងដែរ ដើម្បីធ្វើឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីវិញ ដោយការគោរពគ្នាទៅវិញទៅមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា