ឥណ្ឌា គ្រោងចាយ ២២ ពាន់លានដុល្លារ ទិញសម្ភារៈយោធាពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា គ្រោងចាយ ២២ ពាន់លានដុល្លារ ទិញសម្ភារៈយោធាពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ

ឥណ្ឌា គ្រោងចាយ ២២ ពាន់លានដុល្លារ ទិញសម្ភារៈយោធាពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ

ញូវដេលី ៖ ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិឥណ្ឌា ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ បានអនុម័តជាគោលការណ៍លើការទិញអាវុធ និងសម្ភារៈយោធាថ្មីៗក្នុងតម្លៃជាង ២២ ពាន់លានដុល្លារ ។

បើតាម The Business Standard, ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធ និងទំនើបកម្មយោធាជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រទេសឥណ្ឌា ។

នៅក្នុងកញ្ចប់ថវិកាដ៏ធំនេះ ប្រហែល ៨២ ភាគរយ នៃកញ្ចប់ថវិកាទាំងអស់ នឹងត្រូវបញ្ជាទិញពីឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ឥណ្ឌាផ្ទាល់ ក្រោមគោលនយោបាយយុទ្ធសាស្ត្រ “Make in India” ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ។

ប្រភពឱ្យដឹងថា សម្រាប់កងទ័ពជើងគោក និងជើងអាកាស នឹងផ្តោតលើការទិញឧទ្ធម្ភាគចក្រពហុតួនាទីធុនស្រាល, ប្រព័ន្ធខែលការពារដែនអាកាសរយៈចម្ងាយជិត, ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន, កាំភ្លើងធំស្វ័យចល័ត និងប្រព័ន្ធរ៉ាដាឧតុនិយមសម្រាប់តំបន់ជួរមុខ ។ ក្នុងនោះក៏រួមបញ្ចូលទាំងការទិញយន្តហោះដ្រូនអត្តឃាតរយៈចម្ងាយឆ្ងាយ Kamikaze និងប្រព័ន្ធស៊ើបការណ៍ រួមទាំងវាយប្រហារទំនើបៗ ។

សម្រាប់កងទ័ពជើងទឹកវិញ នឹងផ្តោតលើការសាងសង់នាវាចម្បាំងធំៗជំនាន់ថ្មីដែលមានកម្លាំងបាញ់ខ្លាំងជាងមុន និងប្រព័ន្ធការពារប្រឆាំងមីស៊ីល ដើម្បីការពារនាវាពីមីស៊ីលប្រឆាំងនាវាទំនើបៗរបស់គូជម្លោះ ។

ការអនុម័តនេះបង្ហាញពីការផ្តោតសំខាន់របស់ឥណ្ឌា លើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងការបង្កើនការផលិតសម្ភារៈយោធាក្នុងប្រទេស ៕

ប្រភព ៖ The Business Standard ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា