លោក Netanyahu​ ថា ​​អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល បើលោកចាញ់ឆ្នោត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu​ ថា ​​អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល បើលោកចាញ់ឆ្នោត​

លោក Netanyahu​ ថា ​​អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល បើលោកចាញ់ឆ្នោត​

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ​Benjamin Netanyahu បានចេញការព្រមានធ្ងន់ៗថា ​អាវុធនុយក្លេអ៊ែរនឹងចូលមកកម្ទេចប្រទេសមួយនេះ  ប្រសិនបើជាលោកចាញ់ការបោះឆ្នោត នៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះ។

តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក ​Benjamin Netanyahu បានបញ្ចេញ រូបភាព​ AI ​ដែលបានបង្ហាញពីការវាយប្រហារ​អាវុធនុយក្លេអ៊ែរ ទៅលើទីក្រុង Tel Aviv ឆេះខ្ទេចខ្ទីយ៉ាងសន្ធោសន្ធៅ ព្រមទាំង ​ព្រមានអំពីអំពើប្រល័យពូជសាសន៍ លើកទីពីរ ដែលបង្កឡើងដោយអ៊ីរ៉ង់ ទៀតផង។

លោកអះអាងថា គ្មានអ្វីសំខាន់ជាង ការទប់ស្កាត់ អ៊ីរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ នោះទេ។ លោកថែមទាំងប្រកាសច្រានចោល នូវអ្វី ដែលលោកហៅថា ​​ភាពចម្រូងចម្រាសនានាជុំវិញរដ្ឋាភិបាល ដោយលោកចោទថា គ្រាន់តែជាល្បិចបន្លំភ្នែកដ៏ធំមួយ ​បង្កើតឡើងដើម្បីបិទបាំងបញ្ហាសំខាន់ៗប៉ុណ្ណោះ។

បើតាម timesofisrael, លោក Netanyahu ត្រូវ​បានក្រុមអ្នករិះគន់ចោទប្រកាន់ថា បានព្យាយាមបង្កភាពរញ៉េរញ៉ៃ ដើម្បីជំរុញឲ្យមានសង្គ្រាមជាថ្មីទល់នឹងអ៊ីរ៉ង់ ក្នុងបំណងជះឥទ្ធិពល ឬ ពន្យារពេលការបោះឆ្នោត។

​ជុំវិញការព្រមានដែលថា ​​អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល ទាំងមូល, ប្រធានគណបក្ស Yashar លោក Gadi Eisenkot បានវាយបកយ៉ាងខ្លាំងៗ លើលោក Netanyahu​ ចំពោះការបង្ហោះនេះ ដោយចោទប្រកាន់លោក Netanyahu ថា បានបង្កើតបរិយាកាសភ័យខ្លាចនៅមុនការបោះឆ្នោត។

លោក Eisenkot បានសរសេរនៅលើ X ថា​ «តាមរយៈ​ការគំរាមកំហែង ប្រជាពលរដ្ឋអ៊ីស្រាអែល ជាមួយនឹងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំបែបនេះ, លោក Netanyahu​ ​ពិតជាភ័យស្លន់ស្លោ និង ជ្រុលនិយមខ្លាំងណាស់​ ​ហើយរឿងនេះកើតឡើង បន្ទាប់ពីលោកបានបរាជ័យក្នុងការសម្រេចគោលដៅនៃសង្គ្រាមនៅអ៊ីរ៉ង់»។​

ជាមួយគ្នានេះ, ប្រធានគណបក្ស Democrats លោក Yair Golan ​ឲ្យស្នើឲ្យដកលោក Netanyahu ចេញពីបណ្តាញសង្គម ដោយអះអាងថា បុរសវ័យ៧៧ឆ្នាំម្នាក់នេះ ​បានបាត់បង់ម្ចាស់ការ ឬ បាត់បង់ស្មារតីហើយ ព្រោះ សម្ពាធកំពុងតែកើនឡើង។

លោក Yair Golan បានបន្ថែមថា​ «នៅថ្ងៃអង្គារ យើងនឹងឡើងគ្រប់គ្រង ជំនួសអ្នកដែលបង្កើតភាពភ័យខ្លាចទាំងនេះ ហើយស្តារសន្តិសុខ និងសតិសម្បជញ្ញៈឡើងវិញជូនប្រទេសអ៊ីស្រាអែល»៕

ប្រភព ៖ timesofisrael, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា