ស្វីសបញ្ជូនប្រមុខការទូត ទៅចរចាជាមួយកូរ៉េខាងជើង ស្តារទំនាក់ទំនង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វីសបញ្ជូនប្រមុខការទូត ទៅចរចាជាមួយកូរ៉េខាងជើង ស្តារទំនាក់ទំនង

ស្វីសបញ្ជូនប្រមុខការទូត ទៅចរចាជាមួយកូរ៉េខាងជើង ស្តារទំនាក់ទំនង

ប៊ែន ៖ រដ្ឋាភិបាលស្វីសបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ដើម្បីធ្វើការពិភាក្សាផ្នែកនយោបាយ និងដើម្បីបើកដំណើរការការិយាល័យការទូតរបស់ស្វីស នៅទីក្រុងព្យុងយ៉ាងឡើងវិញជាផ្លូវការ។

លោក Cassis ដែលត្រូវចាប់ផ្តើមដំណើរទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ គ្រោងនឹងជួបជាមួយអាជ្ញាធរកូរ៉េខាងជើងក្នុងអំឡុងពេលពិធីបើកការិយាល័យជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា។

បើតាម Reuters, ការពិភាក្សានឹងគ្របដណ្តប់លើប្រធានបទមួយចំនួន រួមមាន ការបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ, បញ្ហាសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងបញ្ហាភូមិសាស្ត្រនយោបាយ។ បន្ទាប់ពីនោះ, លោក Cassis នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូង។

ការិយាល័យនៅទីក្រុងព្យុងយ៉ាងមួយនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតស្វីសប្រចាំទីក្រុងប៉េកាំង ដែលជាស្ថានទូតទទួលខុសត្រូវលើទំនាក់ទំនងការទូត និងកុងស៊ុលជាមួយប្រទេសកូរ៉េខាងជើង។

ការិយាល័យ ដែលបានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃទី១៩ ខែតុលាមក គឺជាការស្តារឡើងវិញនូវវត្តមានការទូតអចិន្ត្រៃយ៍របស់ស្វីស នៅក្នុងប្រទេសកូរ៉េខាងជើង។

ខណៈដែលប្រទេសស្វីសបានចូលរួមទំនាក់ទំនងឡើងវិញយ៉ាងសកម្ម ជាមួយទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ, សហភាពអឺរ៉ុបវិញ បានផ្អាកកិច្ចសន្ទនាដោយផ្ទាល់ជាមួយកូរ៉េខាងជើងស្ទើរតែទាំងស្រុង៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា