លោក Zelensky ដាក់ជម្រើស ៣ ទៅ អាមេរិក បើព្រមព្រៀងគ្នា អ៊ុយក្រែន នឹងឈប់វាយរោងចក្រចម្រាញ់ប្រេង រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ដាក់ជម្រើស ៣ ទៅ អាមេរិក បើព្រមព្រៀងគ្នា អ៊ុយក្រែន នឹងឈប់វាយរោងចក្រចម្រាញ់ប្រេង រុស្ស៊ី

លោក Zelensky ដាក់ជម្រើស ៣ ទៅ អាមេរិក បើព្រមព្រៀងគ្នា អ៊ុយក្រែន នឹងឈប់វាយរោងចក្រចម្រាញ់ប្រេង រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានបង្ហាញជម្រើសចំនួន ៣ ទៅកាន់ភាគីសហរដ្ឋអាមេរិក ហើយក្នុងករណីដែលមានការព្រមព្រៀងគ្នានោះ អ៊ុយក្រែននឹងបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។

បើតាម Kyiv Post, ជម្រើសដំបូងគឺលោក Zelensky ទាមទារឱ្យរុស្ស៊ីឈប់វាយប្រហារលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាមុនសិន ទើបអ៊ុយក្រែនឈប់វាយលុកលើរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតប្រេងម៉ាស៊ូតរបស់រុស្ស៊ីដូចគ្នា ។

សម្រាប់ជម្រើសទី២ លោក Zelensky ស្នើឱ្យសហរដ្ឋអាមេរិកបើកការគ្របដណ្តប់បណ្តាញទំនាក់ទំនងផ្កាយរណប Starlink នៅលើទឹកដីរុស្ស៊ី ដើម្បីឱ្យអ៊ុយក្រែនអាចទទួលព័ត៌មានអំពីទីតាំងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី ។ លោកថា អ៊ុយក្រែនចង់ប្រើព័ត៌មានទាំងនេះ ដើម្បីងាយស្រួលវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់រុស្ស៊ីវិញ ។

ចំណែកជម្រើសចុងក្រោយ មេដឹកនាំអ៊ុយក្រែនរូបនេះ ទទូចឱ្យសហរដ្ឋអាមេរិកពន្លឿនការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី ។

ទន្ទឹមនឹងការបង្ហាញជម្រើស ៣ យ៉ាងនេះ លោក Zelensky ក៏បានអះអាងផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានជម្រើសណាមួយ ត្រូវបានសហរដ្ឋអាមេរិកយកទៅអនុវត្តនោះទេ ខណៈដែលអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការរស់រានមានជីវិត ។

ក្រៅពីបញ្ហាបទឈប់បាញ់លើវិស័យថាមពល លោក Zelensky ក៏បានព្រមានប្រឆាំងនឹងការដកទណ្ឌកម្មលើរុស្ស៊ីផងដែរ មុនពេលមានកិច្ចចរចាសន្តិភាពរវាងមេដឹកនាំអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយទណ្ឌកម្ម គួរតែជាផ្នែកមួយនៃដំណើរការបញ្ចប់សង្គ្រាម មិនមែនជាលក្ខខណ្ឌជាមុន សម្រាប់ការចាប់ផ្តើមកិច្ចចរចានោះទេ ។

លោកថា អ៊ុយក្រែនមិនចង់ចូលតុចរចាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយគ្មានសន្លឹកបៀរក្នុងដៃ ដូចជាទណ្ឌកម្ម មូលនិធិ ឬទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ធ្វើជាឧបករណ៍សម្រាប់ដាក់សម្ពាធនោះឡើយ ៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា