អាល្លឺម៉ង់ ជំរុញ ចិន ប្រើឥទ្ធិពលលើ រុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ជំរុញ ចិន ប្រើឥទ្ធិពលលើ រុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម អ៊ុយក្រែន

អាល្លឺម៉ង់ ជំរុញ ចិន ប្រើឥទ្ធិពលលើ រុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម អ៊ុយក្រែន

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអង្គារ ប្រកាសជំរុញឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីប្រញាប់បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ។

បើតាម AFP, លោក Merz ថែមទាំងបានអំពាវនាវឱ្យចិនដែលជាប្រទេសមហាយក្សនៅអាស៊ី ជួយនាំមកនូវសន្តិភាពដ៏យុត្តិធម៌មួយនៅអ៊ុយក្រែនផងដែរ ដោយលោកបានបញ្ជាក់ថា ទីក្រុងប៉េកាំងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារច្បាប់ទម្លាប់អន្តរជាតិ ខណៈដែលការឈ្លានពានរបស់ទីក្រុងមូស្គូនៅតែបន្តអូសបន្លាយ ។

មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននៅចំពោះមុខអ្នកសារព័ត៌មាននៅប្រទេសសិង្ហបុរី ថា រាល់ដំណោះស្រាយសន្តិភាពនាពេលអនាគត ត្រូវតែមានការចូលរួមពីអ៊ុយក្រែន អឺរ៉ុប រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយលោកបានសង្កត់ធ្ងន់ថា ការចរចាណាមួយដែលមិនមានការចូលរួមពីទីក្រុងកៀវ គឺជារឿង «មិនអាចទទួលយកបានជាដាច់ខាត» ។

លោក Merz បន្ថែមថា ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺអាស្រ័យទៅលើលោកប្រធានាធិបតី Vladimir Putin ហើយអាល្លឺម៉ង់ប្តេជ្ញាថា នឹងបន្តគាំទ្រទីក្រុងកៀវ ដរាបណាការធ្វើបែបនេះ នៅតែជាភាពចាំបាច់ ។

អធិការបតីអាល្លឺម៉ង់មានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បើសិនមានបទឈប់បាញ់ណាមួយកើតឡើង បណ្តាប្រទេសនៅអឺរ៉ុបនឹងត្រូវដើរតួនាទី ក្នុងការផ្តល់ការធានាសន្តិសុខ ។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា