ប៉ូឡូញ ចាយលុយ ២៥៣ លានដុល្លារ ធ្វើជាមជ្ឈមណ្ឌលមីស៊ីលរបស់សំណាញ់មេឃ Patriot នៅអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ចាយលុយ ២៥៣ លានដុល្លារ ធ្វើជាមជ្ឈមណ្ឌលមីស៊ីលរបស់សំណាញ់មេឃ Patriot នៅអឺរ៉ុប

ប៉ូឡូញ ចាយលុយ ២៥៣ លានដុល្លារ ធ្វើជាមជ្ឈមណ្ឌលមីស៊ីលរបស់សំណាញ់មេឃ Patriot នៅអឺរ៉ុប

វ៉ាសូវី ៖ ប្រទេសប៉ូឡូញនឹងចាយលុយប្រហែល ២៥៣ លានដុល្លារ ដើម្បីក្លាយជាម្ចាស់ផ្ទះមជ្ឈមណ្ឌលថែទាំ និងជួសជុលមីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ។ នេះបើតាមការអះអាងរបស់លោកស្រី Magdalena Sobkowiak-Czarnecka អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ កាលពីថ្ងៃអង្គារ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

បើតាម Straits Times, អនុប្រមុខការពារជាតិប៉ូឡូញលោក Sobkowiak-Czarnecka បានបញ្ជាក់តាមបណ្តាញសង្គម X ថា ប្រទេសចំនួន៤ បានប្រកួតប្រជែងគ្នា ដើម្បីក្លាយជាម្ចាស់ផ្ទះមជ្ឈមណ្ឌលមីស៊ីលស្ទាក់ចាប់ PAC-3 នៅអឺរ៉ុប ។ ក្នុងនោះរួមមានប៉ូឡូញ អាល្លឺម៉ង់ ហូឡង់ និងន័រវែស ដោយលោកស្រីអះអាងថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យនោះទេ ។

លោកស្រីបន្ថែមថា មជ្ឈមណ្ឌលមីស៊ីលស្ទាក់ចាប់ PAC-3 នេះ នឹងក្លាយជាទីតាំងដំបូងបង្អស់ ដែលស្ថិតនៅក្រៅទឹកដីសហរដ្ឋអាមេរិក ខណៈមជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត ។

ការសម្រេចជ្រើសរើសប៉ូឡូញធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌលមីស៊ីលស្ទាក់ចាប់ PAC-3 នេះ កើតឡើងចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាបានធ្វើឱ្យស្តុកមីស៊ីលរបស់សំណាញ់មេឃ Patriot ថយចុះយ៉ាងគំហុក និងបង្កការពន្យារពេលក្នុងការផ្គត់ផ្គង់ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា