ចិន និងឥណ្ឌូណេស៊ី ប្រកាសធ្វើសមយុទ្ធ កាំបិតមុត ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន និងឥណ្ឌូណេស៊ី ប្រកាសធ្វើសមយុទ្ធ កាំបិតមុត ២០២៦

ចិន និងឥណ្ឌូណេស៊ី ប្រកាសធ្វើសមយុទ្ធ កាំបិតមុត ២០២៦

ប៉េកាំង ៖ ប្រទេសចិន និងឥណ្ឌូណេស៊ី នឹងរៀបចំសមយុទ្ធ កាំបិតមុត ឡើងវិញ ចាប់ពីចុងខែតុលានេះ រហូតដល់ដើមខែវិច្ឆិកា ពោលគឺបន្ទាប់ពីការហ្វិកហាត់រួមគ្នាបែបនេះ បានផ្អាកអស់រយៈពេល ១៤ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន កាលពីថ្ងៃចន្ទ។

បើតាម Global Times, សមយុទ្ធ Sharp Knife 2026 ដែលត្រូវរៀបចំឡើង នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិននេះ គឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណី ដោយភាគីទាំងពីរចាប់ផ្តើមយន្តការនេះឡើងវិញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និង បទល្មើសក្នុងស្រុក ព្រមទាំង លុបបំបាត់ហានិភ័យធំៗ ដែលបង្កឡើងដោយភេរវកម្ម។

សមយុទ្ធនេះផ្តោតប្រតិបត្តិការពិសេសសម្រាប់ការសង្គ្រោះចំណាប់ខ្មាំង ក្នុងបរិស្ថានព្រៃភ្នំដ៏ក្រាស់។ ជាក់ស្តែង ឧបករណ៍ដ្រូននឹងធ្វើការល្បាតស៊ើបការណ៍ ជាមុន។ បន្ទាប់មក ក្រុមជើងគោកឡើងលើភ្នំ និងប្រើប្រាស់យានយន្តពិសេស ដើម្បីធ្វើសមយុទ្ធ និង បិទខ្ទប់តំបន់នោះ។

រីឯ ឧទ្ធម្ភាគចក្រចុះខ្សែទម្លាក់កងកម្លាំងតាមផ្លូវអាកាស ហើយចុងក្រោយ ការវាយប្រហារក្នុងអគារចម្ងាយជិត ត្រូវធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណ និងរំដោះចំណាប់ខ្មាំង។

សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន-ឥណ្ឌូណេស៊ី ឬ កិច្ចប្រជុំយន្តការ «2+2» ត្រូវបានរៀបចំឡើង ចំនួន២លើក តាំងពីឆ្នាំ២០២៥មក។

នៅក្នុងកិច្ចប្រជុំលើកទីពីរ កាលពីខែសីហា, រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានថ្លែងថា ទីក្រុងហ្សាកាតាត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយចិន តាមរយៈការបង្កើនសកម្មភាពផ្លាស់ប្តូររវាងកងទ័ព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, សន្តិសុខសមុទ្រ, សន្តិសុខសាយប័រ, ល្បែងស៊ីសងតាមអនឡាញ និង បទល្មើសឆបោកឆ្លងដែន ផ្សេងៗទៀតទេ៕

ប្រភព ៖ Global Times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា