លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក

លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក

វ៉ាស៊ីនតោន ៖ តាមការណែនាំរបស់លោក Donald Trump, អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទាក់ទងទៅកាន់ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ ក្នុងគោលបំណងស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ដើម្បីទប់ស្កាត់ការវាយប្រហារជុំថ្មីពីសំណាក់សហរដ្ឋអាមេរិក ទៅលើទីក្រុងតេហេរ៉ង់ នៅក្រោយការបោះឆ្នោតនៅអាមេរិក ។ នេះបើតាមការចេញផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃពុធ។

កាសែតដដែលនេះបញ្ជាក់ថា លោក JD Vance បានផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីស្នើឲ្យមានកិច្ចពិភាក្សាជាងបន្តបន្ទាប់ រវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ជាពិសេសផ្តោតសំខាន់លើក្របខ័ណ្ឌដែលអាចទៅរួចសម្រាប់ការចរចា ជាជាងការលើកឡើងពីចំណុចលម្អិតជាក់លាក់នៃសំណើរកសន្តិភាព ។

ការវិវឌ្ឍន៍ចុងក្រោយនេះបានកើតឡើងស្របពេលដែល ទីក្រុងវ៉ាស៊ីនតោនក៏បានជូនដំណឹងដល់ប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់ “យុទ្ធនាការយោធាដ៏ខ្លី ប៉ុន្តែមានភាពសកម្មខ្លាំង” ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា។

ប៉ុន្តែ យោធាអ៊ីរ៉ង់បានព្រមានវិញថា ខ្លួននឹងធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំជាងមុន ប្រសិនបើមានការវាយប្រហារថ្មីណាមួយកើតឡើង។

លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានលើកឡើងថា ទីក្រុងតេហេរ៉ង់អាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងគោលដៅផ្សេងទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា AI ក្នុងតំបន់ ។

បើតាម AFP, សង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ កាលពីចុងខែកុម្ភៈ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនថាមពលចេញពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

ចាប់តាំងពីជម្លោះបានផ្ទុះឡើង អ៊ីរ៉ង់បានចាប់ផ្តើមបិទផ្លូវទឹកដ៏សំខាន់គឺច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃបរិមាណសរុបរបស់ពិភពលោក។ លើសពីនេះ អ៊ីរ៉ង់ក៏តែងតែវាយប្រហារលើនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានរក្សាការបិទផ្លូវសមុទ្រនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ដោយប្រើប្រាស់កងទ័ពជើងទឹក ដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា