រដ្ឋ ឯកភាពតាមសំណើររបស់វិស័យឯកជនឈប់យកភាស៊ីលើសេវាដឹកជញ្ជូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋ ឯកភាពតាមសំណើររបស់វិស័យឯកជនឈប់យកភាស៊ីលើសេវាដឹកជញ្ជូន

រដ្ឋ ឯកភាពតាមសំណើររបស់វិស័យឯកជនឈប់យកភាស៊ីលើសេវាដឹកជញ្ជូន

អ្នកឧញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចអនុញ្ញាតលើគោលការណ៍លើកលែងលើការប្រមូលភាស៊ី ចំពោះសេវាដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទ រួមមាន៖ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ និងរថយន្តទេសចរណ៍ ជាដើម ក្នុងគោលបំណងលើកកម្ពស់វិស័យដឹកជញ្ជូនកម្ពុជា។
 
ការស្នើសុំគោលការណ៍ដូច្នេះធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មកម្ពុជាកត់សម្គាល់ឃើញថា ការប្រមូលភាស៊ីលើសេវាដឹកជញ្ជូនសាធារណៈ ហាក់ផ្ទុយពីគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់ចេញនាពេលកន្លងមក។ ពោលទោះបីរថយន្តទាំនោះមិនបានចូលចតនៅចំណតក៏ដោយ ក៏ត្រូវបង់ភាស៊ីលើសេវាដឹកជញ្ជូនដែរ។
 
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ការប្រមូលភាស៊ីលើសេវាដឹកជញ្ជូនសាធារណៈ ពិតជាប៉ះពាល់ដល់វិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលរបស់រោងចក្រកាត់ដេរមួយចំនួន តែងជួបប្រទះនូវបញ្ហានេះ។ សម្រាប់អ្នកឧកញ៉ា លឹម ហេង ការលើកលែងប្រមូលភាស៊ីលើសេវាដឹកជញ្ជូនសាធារណៈនឹងអាចជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងកាត់បន្ថយភាពរញ៉េរញ៉ៃ ផងដែរ។
 
ចំណែកអ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគភស្តុភារកម្មកម្ពុជា យល់ឃើញថា ស្របពេលវិស័យដឹកជញ្ជូនកម្ពុជា កំពុងជួបបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ដូច្នេះ ការលើកលែងចំពោះការប្រមូលភាស៊ីលើសេវាដឹកជញ្ជូនសាធារណៈគ្រប់ប្រភេទ មិនត្រឹមតែអាចកាត់បន្ថយថ្លៃដើមដឹកជញ្ជូនប៉ុណ្ណោះទេ ក៏ជាការលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជាផងដែរ។
 

លិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់អំពីការហាមឃាត់ជាដាច់ខាតចំពោះការធ្វើអាជីវកម្មភាស៊ី លើចំណតយានយន្តទូទាំងប្រទេស និងនៅតាមច្រកព្រំដែន។ ក្នុងនោះ ក្រសួងសេដ្ឋកិច្ច ហាមដាក់រនាំងនៅតាមផ្លូវសាធារណៈ ឬនៅតាមច្រកទ្វារព្រំដែន ដើម្បីទារភាស៊ីលើយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញឆ្លងកាត់។
 
ក្រសួងក៏មិនអនុញ្ញាតឲ្យមានការស្ទាក់យានយន្តដឹកអ្នកដំណើរ និងដឹកទំនិញឆ្លងកាត់តាមផ្លូវ ដែលមិនមានតម្រូវការប្រើប្រាស់ចំណត ឱ្យបង់ថ្លៃអាជីវកម្មភាស៊ី ឬការតាំងខ្លួន ឬបន្លំជាមន្ត្រីមានសមត្ថកិច្ច ដើម្បីបង្ខិតបង្ខំឱ្យអ្នកដឹកជញ្ជូនចូលចតក្នុងចំណតរបស់ខ្លួនស្ថិតនៅតាមច្រកទ្វារព្រំដែននោះឡើយ។
 
លើសពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដាក់បម្រាមចំពោះការបង្កើតអាជីវកម្មភាស៊ីចំណតយានយន្តនៅតាមច្រកទ្វារព្រំដែន ដែលបង្កឱ្យមានឧបសគ្គដល់ការបំពេញភារកិច្ចរបស់អង្គភាពគយ និងរដ្ឋាករ លើកិច្ចសម្រួលពាណិជ្ជកម្ម និងរំហូរទំនិញនាំចេញ-នាំចូល ព្រមទាំងការប្រមូលចំណូលចូលថវិការដ្ឋជាដើម។
 
ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រ និងឯកភាពចំពោះសំណើររបស់អ្នកឧញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា