អូស្រ្តាលី រំពឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរដំបូងពី អាមេរិក នៅឆ្នាំ ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្រ្តាលី រំពឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរដំបូងពី អាមេរិក នៅឆ្នាំ ២០៣០

អូស្រ្តាលី រំពឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរដំបូងពី អាមេរិក នៅឆ្នាំ ២០៣០

កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីរំពឹងថា ខ្លួននឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងពីទីក្រុងវ៉ាស៊ីនតោននៅដើមឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីហៅកាត់ AUKUS រវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles កាលពីថ្ងៃព្រហស្បតិ៍ ។

បើតាម Straits Times, ប្រមុខការពារជាតិអូស្រ្តាលីរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយថា ទីក្រុងកង់បេរ៉ាងកំពុងពន្លឿនការងារ ដើម្បីសម្រេចឱ្យបាននូវផែនការដ៏ប្រសើរបំផុត ក្នុងការកសាងសមត្ថភាពប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

លោក Marles បានសង្កត់ធ្ងន់ថា អូស្ត្រាលីនៅតែដាក់មហិច្ឆតាទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងប្រភេទ Virginia ពីសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០៣០ តទៅ ក្រោមកិច្ចសហប្រតិបត្តិការ AUKUS ។

AUKUS គឺជាកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ។ វាត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ទល់ឥទ្ធិពល និងការពង្រីកអំណាចរបស់ប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ហើយគោលបំណងធំមួយទៀត គឺជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូស្ត្រាលី តាមរយៈការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិទំនើបៗជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ។

បើតាមផែនការគ្រោងទុក អូស្ត្រាលីនឹងនឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរប្រភេទ Virginia ពីសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០៣០ មុននឹងសហការជាមួយអង់គ្លេស ដើម្បីរចនា និងសាងសង់នាវាមុជទឹកជំនាន់ថ្មី SSN-AUKUS ដែលគ្រោងនឹងចាប់ផ្តើមប្រគល់ឱ្យប្រើប្រាស់នៅដើមឆ្នាំ ២០៤០ ខាងមុខ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា