កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

កម្ពុជា បានប្តេជ្ញាចិត្តក្នុងការតភ្ជាប់វិស័យអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពង្រឹងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃផលិតផលសរីរាង្គ និងស្វែងរកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារអង្ករសរីរាង្គ បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការនាំចេញអង្ករ ១លានតោន។

តំណាងឲ្យវិស័យស្រូវអង្ករកម្ពុជា ក្រុមហ៊ុនកែច្នៃ និងនាំចេញអង្កររបស់កម្ពុជា AMRU Rice បានចូលរួមកម្មវិធី IFOAM 2026 នៅខេត្ត Hebei ប្រទេសចិន។ កម្មវិធីនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ក្នុងព្រឹត្តិការណ៍នេះ តំណាងក្រុមហ៊ុនបានជួបជុំជាមួយអ្នកពាក់ព័ន្ធអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងស្វែងរកឱកាសថ្មីៗ ក្នុងវិស័យកសិកម្មសរីរាង្គ និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព។

សម្រាប់ក្រុមហ៊ុន AMRU Rice ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការផ្តោតលើការពង្រីកឱកាសទីផ្សារសម្រាប់អង្ករសរីរាង្គរបស់កម្ពុជា និងបង្កើតភាពជាដៃគូថ្មីៗ ជាមួយអ្នកទិញអន្តរជាតិ អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធក្នុងវិស័យ។

កម្ពុជាសង្ឃឹមថា ការជួបពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិច្ចសហប្រតិបត្តិការថ្មីៗ និងបង្កើតតម្លៃបន្ថែមសម្រាប់កសិករ ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានជោគជ័យលើផែនការនាំចេញអង្ករ ១លាន សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញអង្ករធំបំផុតមួយក្នុងពិភពលោក ដោយមានគោលដៅឈានទៅដល់ចំណាត់ថ្នាក់លេខ៤ ឬលេខ៥ លើពិភពលោក៕       

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា