លោក ម៉ាក្រុង ថា ក្រុមស្តាំនិយមជ្រុលនៅបារាំង ជាអ្នកបង្កការរីករាលដាលនៃអំពើរើសអើងពូជសាសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ថា ក្រុមស្តាំនិយមជ្រុលនៅបារាំង ជាអ្នកបង្កការរីករាលដាលនៃអំពើរើសអើងពូជសាសន៍

លោក ម៉ាក្រុង ថា ក្រុមស្តាំនិយមជ្រុលនៅបារាំង ជាអ្នកបង្កការរីករាលដាលនៃអំពើរើសអើងពូជសាសន៍

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ្នកនយោបាយស្តាំនិយមជ្រុលថា បានបង្កើត បរិយាកាសនៃការរើសអើងពូជសាសន៍ នៅទូទាំងប្រទេសបារាំង។

បើតាម Reuters, ការចោទប្រកាន់នេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីមានករណីសម្លាប់មនុស្សមួយករណី ដែលមានមូលហេតុពាក់ព័ន្ធនឹងបញ្ហាពូជសាសន៍ នៅតំបន់ជាយក្រុងប៉ារីស។

ហេតុការណ៍វាយប្រហារ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស បង្កឱ្យមានការជជែកដេញដោយ៉ាងក្តៅគគុកអំពីបញ្ហាការរើសអើងពូជសាសន៍ នៅក្នុងឆាកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង។

ព្រឹត្តិការណ៍នេះកើតឡើង ក្នុងពេលដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងបញ្ហាសង្គមជាច្រើន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ ជាមួយអ្នកបង្កើតមាតិកាលើ YouTube ឈ្មោះ Hugo Decrypte ដែលត្រូវបានផ្សព្វផ្សាយ កាលពីយប់ថ្ងៃពុធ, លោក Macron បានលើកឡើងថា «មានចលនានយោបាយមួយចំនួន ដែលបាននាំឱ្យមានការបញ្ចេញមតិដោយគ្មានការរារាំង ឬ ការយល់ឃើញថា អាចនិយាយអ្វីក៏បាន ឬ disinhibition of speech និងបង្កើតឱ្យមានបរិយាកាសនៃការរើសអើងពូជសាសន៍នៅក្នុងសង្គម»។

លោកបានចង្អុលបង្ហាញថា គណបក្ស National Rally និង “ក្រុមដែលស្និទ្ធនឹងគណបក្សនេះ” គឺជាអ្នកទទួលខុសត្រូវ។

យ៉ាងណា ការលើកឡើងនេះត្រូវបានច្រានចោលភ្លាមៗ ដោយសមាជិកនៃគណបក្សប្រឆាំងនឹងអន្តោប្រវេសន៍មួយនេះ ដែលបច្ចុប្បន្នកំពុងនាំមុខគេនៅក្នុងលទ្ធផលស្ទង់មតិ។

លោក Jean-Philippe Tanguy សមាជិកសភាមកពីគណបក្ស National Rally (RN) បានប្រាប់ទូរទស្សន៍ TF1 ថា «គឺលោក Macron ទេដែលបានដឹកនាំប្រទេសបារាំង អស់រយៈពេល ៩ ឆ្នាំកន្លងមកនេះ។ ក្នុងអាណត្តិរបស់លោកហើយ ដែលអំពើស្អប់ខ្ពើមជនជាតិយូដា ឬ anti semitism, ការស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា និងការស្អប់ខ្ពើមផ្សេងៗទៀត បានរីករាលដាលពាសពេញប្រទេសបារាំង។ ដូច្នេះ គាត់គឺជាអ្នកដែលត្រូវទទួលខុសត្រូវ»៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា