លោក ត្រាំ ហៅអ្នកដែលចង់ឲ្យលោកដាក់ទណ្ឌកម្មលើរុស្ស៊ី ថា ជាមនុស្សល្ងង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ហៅអ្នកដែលចង់ឲ្យលោកដាក់ទណ្ឌកម្មលើរុស្ស៊ី ថា ជាមនុស្សល្ងង់

លោក ត្រាំ ហៅអ្នកដែលចង់ឲ្យលោកដាក់ទណ្ឌកម្មលើរុស្ស៊ី ថា ជាមនុស្សល្ងង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកអ្នកដែលចង់ឲ្យរូបលោកដាក់ទណ្ឌកម្មថ្មីលើ រុស្ស៊ី ថា ជាក្រុមមនុស្សល្ងង់។ ជាការលើកឡើង ក្នុងពេលទទួលជួបលោក Stephen Hubbard ដែលជាពលរដ្ឋអាមេរិក ទើបត្រូវបានរុស្ស៊ីដោះលែង នៅក្នុងសេតវិមាន។ នេះបើតាមការចេញផ្សាយរបស់ anadolu កាលពីថ្ងៃសុក្រ។

បើតាមប្រភព, លោក ត្រាំ បានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានដោះលែងលោក Hubbard ដោយបញ្ជាក់ថា ភាគីអាមេរិកបានសហការយ៉ាងល្អជាមួយទីក្រុងមូស្គូក្នុងអំឡុងពេលដំណើរការនេះ។

នៅពេលត្រូវបានសួរថា តើអាមេរិកកំពុងពិចារណាលើការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែរឬទេ លោកប្រធានាធិបតីអាមេរិកបានឆ្លើយថា «ទេ យើងមិនបានពិចារណាលើការដកទណ្ឌកម្ម ឬអ្វីផ្សេងទៀតដែលស្រដៀងគ្នានេះទេ»។

ក្រោយមក ដោយលើកឡើងពីករណីដែលថា ខណៈពេលលោកកំពុងចរចាជាមួយទីក្រុងមូស្គូ មានក្រុមមនុស្សមួយចំនួនចង់ឱ្យមានការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីនោះ លោក ត្រាំ បាននិយាយថា «មនុស្សល្ងង់មួយចំនួនចង់ឱ្យខ្ញុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី។ ប្រសិនបើខ្ញុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីមែននោះ វានឹងមិនល្អសម្រាប់លោក Hubbard ឡើយ»។

ការលើកឡើងនេះ បានកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ ចាប់ផ្តើមឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចរចាបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន ដែលបច្ចុប្បន្ន បានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ ។

គំនិតផ្តួចផ្តើមថ្មីៗនេះក៏បានរួមបញ្ចូលទាំង ការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ីផងដែរ ប៉ុន្តែជាការដាក់សម្ពាធលើអ៊ុយក្រែន ឱ្យឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងមូស្គូទៅវិញ ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា