ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ Expo 2026 ចាប់ផ្ដើមហើយនៅ​ Factory Phnom Penh ពីថ្ងៃទី​ 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ Expo 2026 ចាប់ផ្ដើមហើយនៅ​ Factory Phnom Penh ពីថ្ងៃទី​ 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា

ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ Expo 2026 ចាប់ផ្ដើមហើយនៅ​ Factory Phnom Penh ពីថ្ងៃទី​ 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា

ភ្នំពេញ : TAG+ Expo 2026 គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍បែបសហគម ធំជាងគេបំផុតប្រចាំឆ្នាំ និងជាកន្លែងដែលអ្នកស្រឡាញ់ចូលចិត្ត បច្ចេកវិទ្យា, អានីមេ និង ហ្គេម មកជួបជុំគ្នា បានត្រលប់មកវិញជាលើកទី3 ដែលនឹងប្រព្រឹត្តធ្វើឡើង ពីថ្ងៃទី​ 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា នៅ​ Factory Phnom Penh ។

ក្នុងឆ្នាំ 2023 ព្រឹត្តិការណ៍ TAG Expo លើកដំបូងទទួលបានអ្នកចូលរួមជិត 10,000 នាក់ ហើយក្នុងឆ្នាំ 2024 ក៏ទទួលបានអ្នកចូលរួមជិត 10,000 នាក់ដូចគ្នា។

លទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ TAG Expo ប៉ុណ្ណោះទេ តែក៏បង្ហាញឱ្យឃើញថា មានយុវជនរបស់កម្ពុជាជាច្រើនចាប់អារម្មណ៍ និងគាំទ្រវិស័យបច្ចេកវិទ្យា អានីមេ និងហ្គេម។

ក្នុងឆ្នាំ2026នេះដែរ ព្រឹត្តិការណ៍តាំងពិព័រណ៍  TAG+  បានពង្រីកទំហំ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកចូលរួម និងអ្នកបង្កើតស្នាដៃក្នុងស្រុកផងដែរ។ ឆ្នាំ 2024 TAGមាន 56 ស្តង់ តែឆ្នាំ 2026 នេះTAGមានរហូតដល់  82 ស្តង់ ដូច្នេះបើប្រៀបធៀបទៅនឹងឆ្នាំ 2024 ចំនួនស្តង់សរុបនៅឆ្នាំនេះបានកើនឡើងជិត 50% ។

ចំពោះស្តង់សម្រាប់សិល្បករក្នុងស្រុកដែលស្រឡាញ់វិស័យគំនូរ និងការបង្កើតស្នាដៃសិល្បៈ បានកើនពី 3 ស្តង់ ក្នុងឆ្នាំ 2024 ដល់ 19 ស្តង់ ក្នុងឆ្នាំ 2026។ នេះជាផ្នែកមួយនៃការគាំទ្រដល់ទេពកោសល្យរបស់សិល្បករក្នុងស្រុក និងជាការជំរុញឱ្យវិស័យច្នៃប្រឌិតនៅកម្ពុជាបន្តរីកចម្រើនទៅមុខ។

មិនត្រឹមតែកម្មវិធីដែលតាំងបង្ហាញផលិតផលនោះទេ ប៉ុន្តែTAG+ ក៏មានកម្មវិធីសប្បាយៗ ចំណេញ និង ឈ្នះរង្វាន់ជូនទៅដល់អ្នកចូលរួមផងដែរនោះ គឺ

– TAG Cosplay

TAG បានបន្តពង្រីក Cosplay Community តាមរយៈការអញ្ជើញ Cosplayer ពីបរទេសមកចូលរួមចែករំលែកបទពិសោធ បង្ហាញស្នាដៃ ភាពច្នៃប្រឌិត និងជួបជាមួយអ្នកគាំទ្ររបស់ពួកគាត់។ សម្រាប់ឆ្នាំនេះ យើងបានអញ្ជើញ Cosplayer ពីប្រទេសម៉ាឡេស៊ីចំនួន 2 រូបមកចូលរួម ព្រមទាំង Cosplayer ខ្មែរយើងចំនួន 2 រូប ផងដែរ។

– TAG Anisong

កម្មវិធី Anisongs ដែលមិនធ្លាប់មាននៅក្នុងការរៀបចំពីរលើកមុនឡើយ។ Anisongs នឹងនាំមកនូវតន្ត្រីកម្សាន្តបែបជប៉ុន ជាពិសេស J-Pop និងបទចម្រៀងពី Anime ល្បីៗ លាយជាមួយបទភ្លេងបែប DJ ដើម្បីបង្កើតបរិយាកាសកម្សាន្តដ៏រំភើបនិងសប្បាយរីករាយនៅពេលល្ងាច ជូនដល់អ្នកដែលស្រលាញ់តន្ត្រី និងវប្បធម៌ជប៉ុន។

– TAG Daily Lucky Draw
ជាកម្មវិធីចាប់រង្វាន់ដែលធ្វើឡើងជាជារៀងរាល់ថ្ងៃ មួយថ្ងៃ2ដង ដែលផ្ដល់សំណាងដល់អ្នកចូលរួមឈ្នះរង្វាន់ដោយងាយៗបំផុតដោយគ្រាន់តែធ្វើការស្គេនQR code។


– TAG Mystery Gift


អ្នកចូលរួមគ្រាន់ប្រមូលការស្កេនបេសកកម្ម បូករួមនឹងការចំណាយយ៉ាងតិច ១០ ដុល្លារ នឹងទទួលបានរង្វាន់ពីកម្មវិធី ដោយមិនមានការចាប់ឆ្នោត ឬទទួលបាននូវពាក្យ “អរគុណ” ឡើយ។

– TAG Bidding

កម្មវិធីដេញថ្លៃ ដែលជាកម្មវិធីមួយដែលទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមជាច្រើនផងដែរ ចាប់តាំងពី ព្រឹត្តិការណ៍ TAG Expo លើកទី 1 មកម្ល៉េះ។ កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមអាចទិញផលិតផល ព្រមទាំងរបស់ប្រើប្រាស់ជាច្រើនក្នុងតម្លៃសមរម្យ ជាមួយនឹងការដេញថ្លៃយ៉ាងសប្បាយរីករាយ។

ដើម្បីចូលរួម TAG +អ្នកអាចទិញសំបុត្ររបស់អ្នកតាមកម្មវិធីទូរស័ព្ទ ឬនៅទីកន្លែងព្រឹត្តិការណ៍ផ្ទាល់។

សំបុត្រមាន៖

●      សំបុត្រធម្មតា៖ 2$ ក្នុងមួយថ្ងៃ

●      សំបុត្រធម្មតា៖ 5$ សម្រាប់រយៈពេល 3 ថ្ងៃ។

🎫 ទិញសំបុត្រឥឡូវនេះនៅលើ៖

🔗 Jelly Jelly | https://jellyjelly.app/event/tag-tech-anime-game-expo-2026

🔗 BookMe+ | https://www.bookme.plus/t/events/tag-plus-anime-expo-2026

សម្រាប់ព័ត៌មានបន្ថែម  : Facebook-TAG – Tech Anime Game Expo

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា