តួកគីយ៉េ ព្រមានថា សង្គ្រាម អ៊ុយក្រែន កំពុងឆេះរាលដាលដល់តំបន់សមុទ្រខ្មៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគីយ៉េ ព្រមានថា សង្គ្រាម អ៊ុយក្រែន កំពុងឆេះរាលដាលដល់តំបន់សមុទ្រខ្មៅ

តួកគីយ៉េ ព្រមានថា សង្គ្រាម អ៊ុយក្រែន កំពុងឆេះរាលដាលដល់តំបន់សមុទ្រខ្មៅ

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អឺដូហ្គាន បានថ្កោលទោសការវាយប្រហារលើនាវាស៊ីវិលថា ជាទង្វើដែលមិនអាចទទួលយកបាន និងព្រមានថា សង្គ្រាមនៅអ៊ុយក្រែនកំពុងឆេះរាលដាលឆ្លងចូលដល់តំបន់សមុទ្រខ្មៅ ។

ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំតួកគីយ៉េរូបនេះ ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលជាបងធំទី២ នៅក្នុងអង្គការណាតូ កាលពីថ្ងៃអាទិត្យ ។

ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា លោក អឺដូហ្គាន បានជំរុញឱ្យគ្រប់ភាគីជម្លោះប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ ដោយលោកអះអាងថា ការបង្កើនភាពតានតឹង និងការកំណត់គោលដៅវាយប្រហារលើនាវាស៊ីវិល នឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ ។

ប្រធានាធិបតីតួកគីយ៉េរូបនេះ បានសង្កត់ធ្ងន់ថា សន្តិភាពដ៏យុត្តិធម៌មួយ គឺជាសន្តិភាពដែលគ្មានភាគីណាមួយក្លាយជាអ្នកចាញ់នោះទេ ហើយផ្លូវការទូតនៅតែអាចនាំមកនូវលទ្ធផលជាក់ស្តែងបាន ។

ជាការឆ្លើយតប លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា លោកបានឯកភាពជាមួយលោក អឺដូហ្គាន ក្នុងការសហការបង្កើតច្រករបៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដើម្បីធានាថា ផ្លូវដឹកជញ្ជូនតាមសមុទ្រនេះនៅតែអាចដំណើរការបានជាប្រក្រតី និងមានប្រសិទ្ធភាព ។

បើតាមស៊ីនហួរ, អង្គការសហប្រជាជាតិ និងតួកគីយ៉េ បានសម្របសម្រួលបង្កើតគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ជាមួយរុស្ស៊ី និងអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០២២ ដើម្បីបង្កើតច្រករបៀងដែនសមុទ្រ ក្នុងគោលបំណងមនុស្សធម៌ អនុញ្ញាតឱ្យនាវាដឹកជញ្ជូនស្បៀងអាហារ និងជីកសិកម្ម ចេញពីកំពង់ផែសមុទ្រខ្មៅចំនួន៣ នៅអ៊ុយក្រែន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា