រាជរដ្ឋាភិបាលពន្លឿនការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស៍ ដើម្បីឲ្យទាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលពន្លឿនការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស៍ ដើម្បីឲ្យទាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

រាជរដ្ឋាភិបាលពន្លឿនការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស៍ ដើម្បីឲ្យទាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍ បានលេចជារូបរាងហើយ ជាមួយការបោះឆ្នោតជ្រើសរើសលោកស្រី សាន្ត ផាន់ណា ធ្វើជាប្រធានសម្រាប់អាណត្តិទី១ លើកទី១។ ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស៍ ដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម។ លោកស្រី សាន្ត ផាន់ណា គឺជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង។

ការពន្លឿនបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍នេះ គឺដើម្បីឲ្យបានទាន់ពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពាក់កណ្ដាលខែវិច្ឆិកានេះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។

បើតាមអ្នកឧកញ៉ា លឹម ហេង បច្ចុប្បន្ននេះ បណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជាមានការិយាល័យតំណាងចំនួន៨ នៅទូទាំងពិភពលោក រួមមាន នៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្រ្តាលី និងអ៊ីតាលី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍ ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំ និងដំណើរការការិយាល័យតំណាងនេះ។

ការិយាល័យតំណាងនេះ នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរក និងភ្ជាប់ដៃគូពាណិជ្ជកម្ម ការផ្សព្វផ្សាយឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា