រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅពាក់កណ្តាលខែវិច្ឆិកានេះ។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍ទាំងអស់ត្រៀមរៀបចំអាជីកម្មរបស់ខ្លួនឱ្យបានម៉ត់ចត់និងល្អបំផុតដើម្បីទទួល
ភ្ញៀវទេសចរណ៍ ខណៈដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅពាក់កណ្តាលខែវិច្ឆិកានេះ ដោយមានភ្ញៀវមកពី៩២ប្រទេសជុំវិញពិភពលោកចូលរួម។

ក្នុងនាមអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ហួត ហៃ បានអំពាវនាវបែបនេះកាលពីរសៀលថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសនែការប្រារព្ធពិធីអបអរសារទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទស្តីពី របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ នៅសាលារាជធានីភ្នំពេញ ដោយមានម្ចាស់ និងតំណាងម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍រាប់រយនាក់ចូលរួម។

ឯកឧត្តម ហួត ហៃ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងនៃប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រមាណ៩០ប្រទេសជុំវិញពិភពលោកចូលរួម។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតី២ប្រទេសទៀត ក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះផងដែរដែរ។

ដូច្នេះ ឯកឧត្តមសំណូលពរឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ទាំងអស់ទទួលភ្ញៀវឱ្យបានល្អប្រសើរបំផុត ទាំងការបដិសណ្ឋារកិច្ច ម្ហូបអាហារ អនាម័យ បរិស្ថាន និងការងារពាក់ព័ន្ធផ្សេងទៀត សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ ដែលមកលេងស្រុកខ្មែរម្តងហើយ ចង់មកម្តងទៀត។

យោងតាមមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅឆ្នាំ២០២៥ អ្នកទេសចរណ៍មកដើរលេងកំសាន្តនៅរាជធានីភ្នំពេញមានចំនួនជាង ១១លាន ៨សែននាក់ រីឯនៅឆ្នាំ២០២៦នេះវិញ អ្នកទេសចរណ៍មកដើរលេងកំសាន្តនៅរាជធានីភ្នំពេញមានចំនួនជាង ១៧លាន ៧សែននាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួនជាង ១លាន ២សែននាក់។ ផ្លូវថ្មើរជើងចតុមុខ” (Chaktomuk Walk Street) គឺជាតំបន់ពេញនិយមជាងគេមួយ ដោយមានអ្នកទេសចរណ៍មកដើរលេងកំសាន្តចំនួនជាង ១១លាន ៧សែននាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួនជាង ១៥ម៉ឺននាក់៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា