ផលនេសាទទឹកសាបកើនឡើង១៦% ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលនេសាទទឹកសាបកើនឡើង១៦% ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ

ផលនេសាទទឹកសាបកើនឡើង១៦% ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ

គិតចាប់តាំងពីខែមករារហូតមកដល់ចុងខែតុលា ឆ្នាំ២០២៦នេះ ផលនេសាទទឹកសាបទទួលបានចំនួនជាង ៣៧ម៉ឺនតោន គឺកើនឡើងប្រមាណ ១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
 
របាយការណ៍បញ្ជាក់ថា ផលនេសាទដែលមានការកើនឡើងច្រើនជាងគេគឺនៅតំបន់ខេត្តជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ កំណើននេះគឺដោយសារការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសអួនអូសទឹកសាប ឧបករណ៍ឆក់ត្រជាក់ និងក្តៅ ឧបករណ៍ស្បៃមុង ឈិបយន្ត និងឧបករណ៍នេសាទល្មើសផ្សេងទៀត ដែលមានលក្ខណៈបំផ្លិចបំផ្លាញដល់ធនធានជលផល។ ការងារបង្រ្កាបទាំងនេះទទួលបានការចូលរួមសហការពីកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិសមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ។
 
អគ្គនាយកដ្ឋានជនផលនៃក្រសួងកសិកម្មជឿជាក់ថា ឆ្នាំនេះ ផលនេសាទនឹងបន្តកើនឡើងទៀត ដោយសារការពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព។ ប្រជាពលរដ្ឋមានការអបអរសាទរ និងសប្បាយរីករាយ ជាពិសេសប្រជានេសាទ បង់សំណាញ់ ដាក់មង និងថ្នងដងត្រី ដែលទទួលបានផលត្រីច្រើនហួសពីការរំពឹងទុក៕  

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា