អេហ្ស៊ីប ព្រមានពីផលវិបាកដ៏មហន្តរាយ បើសិនសង្គ្រាម អាមេរិក-អ៊ីរ៉ង់ ជុំថ្មីផ្ទុះឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេហ្ស៊ីប ព្រមានពីផលវិបាកដ៏មហន្តរាយ បើសិនសង្គ្រាម អាមេរិក-អ៊ីរ៉ង់ ជុំថ្មីផ្ទុះឡើង

អេហ្ស៊ីប ព្រមានពីផលវិបាកដ៏មហន្តរាយ បើសិនសង្គ្រាម អាមេរិក-អ៊ីរ៉ង់ ជុំថ្មីផ្ទុះឡើង

គែរ ៖ ប្រទេសអេហ្ស៊ីបបានព្រមានធ្ងន់ៗថា ប្រសិនបើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ជុំថ្មីផ្ទុះឡើង វានឹងអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងភ្លើងជម្លោះកាន់តែរីកធំឡើង ដែលអាចបង្កផលវិបាកដ៏មហន្តរាយ ។

ការព្រមាននេះកើតឡើង ស្របពេលដែលនាយករដ្ឋមន្រ្តីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី ធ្វើសន្និសីទសារព័ត៌មានរួមមួយ ជាមួយប្រធានាធិបតីស្លូវេនី លោកស្រី ណាតាសា ភីរ៉ក មូសា ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ។

បើតាមអាណាឌូលូ, លោក ស៊ីស៊ី បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយមុនពេលវាហួសពេល ដោយលោកព្រមានថា ការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ។

ដោយពណ៌នាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជា «បុរសដែលស្រឡាញ់សន្តិភាព» មេដឹកនាំអេហ្ស៊ីបរូបនេះបានបង្ហាញជំនឿថា លោក ត្រាំ នឹងផ្តល់ការគាំទ្រចាំបាច់ដល់ក្រុមអ្នកសម្របសម្រួល ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយ ។

ជាមួយគ្នានេះ លោក ស៊ីស៊ី ក៏បានសន្យាផងដែរថា អេហ្ស៊ីបនឹងសហការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាជួយសម្រេចបាននូវដំណោះស្រាយជម្លោះដោយសន្តិវិធី ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា