ចិន អំពាវនាវឱ្យកូរ៉េទាំងពីររកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីរក្សាលំនឹងនៅឧបទ្វីបកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន អំពាវនាវឱ្យកូរ៉េទាំងពីររកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីរក្សាលំនឹងនៅឧបទ្វីបកូរ៉េ

ចិន អំពាវនាវឱ្យកូរ៉េទាំងពីររកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីរក្សាលំនឹងនៅឧបទ្វីបកូរ៉េ

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានចេញមុខអំពាវនាវឱ្យកូរ៉េខាងជើង និងកូរ៉េខាងត្បូងព្យាយាមស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី ដើម្បីរក្សាលំនឹងនៅលើឧបទ្វីបកូរ៉េ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ភាគីពាក់ព័ន្ធនានាគួរតែពិនិត្យមើលឱ្យឃើញពីឫសគល់នៃបញ្ហានៅលើឧបទ្វីបកូរ៉េ ជាពិសេសប្រទេសកូរ៉េទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងខិតខំបន្ធូរបន្ថយភាពតានតឹង ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ការអំពាវនាវរបស់ចិនត្រូវបានធ្វើឡើង បន្ទាប់ពីភាគីកូរ៉េខាងត្បូងចាប់ផ្តើមមានទាហានម្នាក់ស្លាប់បាត់បង់ជីវិត នៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង និងក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងក្បាលគ្រាប់បែកចង្កោម ។

បើតាម Anadolu, ការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ បានបង្កើនការព្រួយបារម្ភជាថ្មី អំពីស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបកូរ៉េ ពីព្រោះការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ជាក់ស្តែង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងក្បាលគ្រាប់បែកចង្កោម សម្រាប់បំពាក់លើមីស៊ីលផ្លោងយុទ្ធសាស្រ្ត ដើម្បីវាយតម្លៃពីលទ្ធភាពនៃការប្រើប្រាស់ក្នុងសមរភូមិ និងបង្ហាញពីកម្លាំងបំផ្លិចបំផ្លាញ ។

បើតាមវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធមីស៊ីលផ្លោង និងវិទ្យាស្ថានស្រាវជ្រាវក្បាលគ្រាប់របស់កូរ៉េខាងជើង, ការសាកល្បងនេះបង្ហាញថា ក្បាលគ្រាប់បែកចង្កោមស្តង់ដារ Type-2 របស់ប្រទេសនេះ អាចបំផ្លាញតំបន់គោលដៅក្នុងរង្វង់ផ្ទៃដីពី ១២ ទៅ ១៣ ហិកតា ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា