ចិន ប្រកាសចាត់ទុកការទប់ស្កាត់ផ្ទុះជម្លោះថ្មីនៅមជ្ឈិមបូព៌ា ជាអាទិភាពកំពូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសចាត់ទុកការទប់ស្កាត់ផ្ទុះជម្លោះថ្មីនៅមជ្ឈិមបូព៌ា ជាអាទិភាពកំពូល

ចិន ប្រកាសចាត់ទុកការទប់ស្កាត់ផ្ទុះជម្លោះថ្មីនៅមជ្ឈិមបូព៌ា ជាអាទិភាពកំពូល

ប៉េកាំង ៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃ ពុធ ថា ការទប់ស្កាត់កុំឱ្យផ្ទុះជម្លោះថ្មី និងអរិភាពនៅតំបន់មជ្ឈិមបូព៌ា គឺជាអាទិភាពកំពូលមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ ។

ការប្រកាសនេះកើតឡើង ចំពេលដែលប្រទេសចិនបានបង្កើនសកម្មភាពការទូតក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ឈប់សង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលអូសបន្លាយអស់ពេល ៨ ខែមកហើយ ។

បើតាម CNA, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា អាទិភាពកំពូលរបស់ប្រទេសចិន គឺការទប់ស្កាត់កុំឱ្យអរិភាពនៅមជ្ឈិមបូព៌ាផ្ទុះឡើងសាជាថ្មី ដែលអាចនាំមកនូវមហន្តរាយដល់ប្រជាជនក្នុងតំបន់ ។

លោកស្រី Mao បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រឱ្យអាមេរិក និងអ៊ីរ៉ង់ ដោះស្រាយជម្លោះតាមរយៈការចរចា និងស្វែងរកដំណោះស្រាយនយោបាយ សម្រាប់បញ្ហាផ្សេងៗ រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា