Smart Axiata បង្ហាញយុទ្ធសាស្ត្រថ្មី គាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងការពង្រីកបណ្តាញ 5G នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Smart Axiata បង្ហាញយុទ្ធសាស្ត្រថ្មី គាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងការពង្រីកបណ្តាញ 5G នៅកម្ពុជា

Smart Axiata បង្ហាញយុទ្ធសាស្ត្រថ្មី គាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងការពង្រីកបណ្តាញ 5G នៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល និង​ដំណោះស្រាយ ICT នៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការ​ប្តេជ្ញា ចិត្តរយៈពេលវែងរបស់ខ្លួនចំពោះប្រទេសកម្ពុជា ដោយបង្ហាញពីការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការតភ្ជាប់ 5G ដំណោះ ស្រាយ ICT សម្រាប់សហគ្រាស នវានុវត្តន៍ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងចីរភាព។

នៅក្នុងសន្និសីទសារព័ត៌មាន Smart ឆ្នាំ២០២៦កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ក្រុមហ៊ុនបានបង្ហាញពីវឌ្ឍនភាពក្នុងការពង្រីកសេវា​តភ្ជាប់បណ្តាញ ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ Smart Infrastructure Co., Ltd. (SmartInfra) ដែលជាជំហានដ៏សំខាន់​មួយក្នុងការចូលរួមឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកំពុងកើនឡើងរបស់កម្ពុជា។ការប្រកាសនេះ​បង្ហាញពី​ការវិវត្តជាបន្តបន្ទាប់របស់ Smart ពីប្រតិបត្តិករទូរគមនាគមន៍ ទៅជាក្រុមហ៊ុនសេវាឌីជីថល និងផ្តល់ដំណោះស្រាយ ICT ខណៈដែលក្រុមហ៊ុននៅតែរក្សាការផ្តោតសំខាន់លើការផ្ដល់សេវាទូរស័ព្ទ គុណភាពបណ្តាញតភ្ជាប់ និងបទពិសោធន៍អតិថិជន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីជំនឿចិត្ត​របស់ក្រុមហ៊ុនចំពោះសក្តានុពលនៃកំណើនរយៈពេលវែងរបស់ប្រទេសកម្ពុជា ថា៖«អស់រយៈពេលជាង១៧ឆ្នាំមកនេះ ក្រុមហ៊ុន Smart បានបន្តវិនិយោគនៅកម្ពុជា រីកចម្រើនទៅមុខស្របតាមការអភិវឌ្ឍរបស់ប្រទេស និងផ្តល់ការតភ្ជាប់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មរាប់​លាននាក់។ ការប្តេជ្ញាចិត្តរបស់យើងនៅតែរឹងមាំដូចដើម។​ ប៉ុន្តែដំណាក់កាលបន្ទាប់នៃវឌ្ឍនភាពរបស់យើង មិនមែនផ្តោតតែលើការត​ភ្ជាប់បណ្ដាញសេវាទូរសព្ទប៉ុណ្ណោះទេ។ វាគឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សមត្ថភាព និងទំនុកចិត្ត ដែលនឹងជួយឱ្យប្រទេស​កម្ពុជាមានលទ្ធភាពប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
តាមរយៈការដាក់ឱ្យដំណើរការ Smart Infrastructure ការបន្តវិនិយោគលើបច្ចេកវិទ្យាប្រព័ន្ធ 5G និងការពង្រីកសមត្ថភាពផ្តល់ដំណោះ​ស្រាយ ICT សម្រាប់សហគ្រាស យើងកំពុងបោះជំហានជាក់ស្តែង ដើម្បីឆ្ពោះទៅរកអនាគតនេះ។​ យើងជឿជាក់ថា ប្រទេសកម្ពុជាមាន​សក្តានុពល​ឌីជីថលដ៏ធំធេង។ កាតព្វកិច្ចរបស់យើង គឺប្រែក្លាយសក្តានុពលនេះឱ្យទៅជា​ឱកាស​ជាក់ស្តែងសម្រាប់អាជីវកម្ម សហគមន៍ និងយុវជនជំនាន់ក្រោយ។ យើងនៅទីនេះដើម្បីដើរជាមួយកម្ពុជាក្នុងរយៈពេលវែង ហើយយើង​នឹងបន្តវិនិយោគលើអនាគតរបស់​ប្រទេស​យើង។”

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ២០០៨ មក Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យ​ទូរគមនាគមន៍របស់ប្រទេស។ បច្ចុប្បន្ន ក្រុមហ៊ុនបម្រើអតិថិជនជាង៨លាននាក់ ជាមួយបណ្តាញ 4G គ្របដណ្តប់រហូតដល់ ជាង ៩៥%  នៃចំនួនប្រជាជនសរុប និងកំពុងបន្តពង្រីកសេវា 5G បន្ទាប់ពីការដាក់ឱ្យដំណើរការកាលពីខែមករា ឆ្នាំ២០២៦។
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ជាង ៣ពាន់លានដុល្លារ​អាម៉េរិក​នៅកម្ពុជា តាមរយៈការចំណាយលើដើមទុន និងប្រតិបត្តិការសរុប (cumulative capital and operational expenditure) គិតត្រឹម​ចុងឆ្នាំ២០២៥ ដែលបង្ហាញពីទំហំប្រតិបត្តិការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយរបស់ក្រុមហ៊ុនក្នុងរយៈពេលជាច្រើន​ឆ្នាំកន្លងមក និងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញរបស់ Smart ៖ ពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាចំណុចសំខាន់មួយនៃ​សន្និសីទ​សារព័ត៌មាន​នេះ គឺការប្រកាសដាក់ឱ្យដំណើរការ Smart Infrastructure Co., Ltd. (SmartInfra)ដែលជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ​ខ្សែកាបអុបទិក (Carrier-neutral) ក្នុងគោលបំណងគាំទ្រតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេស សម្រាប់ការតភ្ជាប់ឌីជីថល​ដែលមានស្ថិរភាព និងសមត្ថភាពបញ្ជូនទិន្នន័យខ្ពស់។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីការទទួលបានអាជ្ញាបណ្ណបណ្តាញខ្សែកាបអុបទិកនាពេលថ្មីៗនេះ ដែលបង្ហាញពីមហិច្ឆតារបស់ Smart ក្នុងការចូលរួមកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។
SmartInfra ត្រូវបាន​បង្កើតឡើងដើម្បីគាំទ្រប្រតិបត្តិករទូរគមនាគមន៍ សហគ្រាស និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងសេដ្ឋកិច្ចឌីជីថល​របស់កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកដែលអាចពង្រីកសមត្ថភាពបានទៅតាមតម្រូវការ។នៅពេលដែលកម្ពុជាកំពុងពន្លឿនការទទួលយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តាមរយៈខ្សែកាបអុបទិកដែលមានសុវត្ថិភាពនឹង​កាន់តែមានសារៈសំខាន់សម្រាប់សហគ្រាស អាជីវកម្ម សេវាកម្ម Cloud កម្មវិធីដែលប្រើប្រាស់ទិន្នន័យក្នុងបរិមាណច្រើន និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI)។
តាមរយៈ SmartInfra ក្រុមហ៊ុន Smart មានគោលបំណងចូលរួមពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ជំរុញកិច្ចសហការលើការប្រើប្រាស់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ព្រមទាំងគាំទ្រសមត្ថភាពប្រកួតប្រជែងផ្នែកឌីជីថលរបស់កម្ពុជាក្នុងរយៈពេលវែង។

ពង្រឹងការតភ្ជាប់បណ្តាញទូរសព្ទចល័ត និងពង្រីកការប្រើប្រាស់បណ្ដាញ 5GSmart នៅតែផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង​បណ្តាញ​ត​ភ្ជាប់ ដែលជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយយល់ច្បាស់ថា ការតភ្ជាប់ដែលមានស្ថិរភាព វិសាលភាពគ្របដណ្តប់ទូលំទូលាយ និងបទពិសោធន៍អតិថិជនប្រកបដោយគុណភាពជាប់លាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រតិបត្តិការអាជីវកម្ម។

វិសាលភាពបណ្តាញរបស់ Smart មានការរីកចម្រើនយ៉ាងខ្លាំង ដោយបង្គោលសេវា 4G កើនឡើងពីជាង ៣,000 ស្ថានីយ ក្នុងឆ្នាំ ២០២២រហូតដល់ជាង ៥​000 ស្ថានីយ ដែលបានគ្រោងទុកសម្រាប់ដល់ចុងឆ្នាំ2026នេះ។ ដោយឈរលើមូលដ្ឋានគ្រឹះបណ្តាញ 4G ដ៏រឹងមាំនេះ Smart បានដាក់ឱ្យដំណើរការសេវា 5G ក្នុងខែមករា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។ បច្ចុប្បន្ន អតិថិជនជាង១លាននាក់កំពុងប្រើប្រាស់សេវា 5G របស់ Smart ដែលបង្ហាញ​ពីតម្រូវការកាន់តែកើនឡើងចំពោះការតភ្ជាប់ដែលមានល្បឿនលឿន ការឆ្លើយតបរហ័ស និងសមត្ថភាពគាំទ្របច្ចេកវិទ្យា​នាពេលអនាគត។

ស្របពេលដែលវិស័យឌីជីថលមានសន្ទុះកឿនឡើងយ៉ាងឆាប់រហ័ស តម្រូវការទិន្នន័យ (Data) សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់អតិថិជន​ក៏បន្តកើនឡើងផងដែរ ដោយការប្រើប្រាស់ទិន្នន័យជាមធ្យមក្នុងម្នាក់ៗបានកើនឡើងពីប្រមាណ ២៣% រវាងខែធ្នូ ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦ខណៈដែលអត្រានៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូនក្នុងចំណោមអតិថិជន Smart ក៏បានកើនឡើងដល់ជាង ៩២% ដែលបង្ហាញ​ពីការត្រៀមខ្លួនរួចជាស្រេចផ្នែកឌីជីថលរបស់កម្ពុជា។

និន្នាការទាំងនេះបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងរបស់អតិថិជនលើការតភ្ជាប់តាមប្រព័ន្ធទូរសព្ទ និងបញ្ជាក់ពីសារៈសំខាន់នៃការបន្ត​វិនិយោគលើ​ការពង្រឹងសមត្ថភាពបណ្តាញ 4G និង 5G ការពង្រីកវិសាលភាពគ្របដណ្តប់ ការលើកកម្ពស់គុណភាព និងភាពធន់នៃបណ្តាញ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់កម្ពុជាដែលកំពុងវិវត្តជាបន្តបន្ទាប់។Smart នៅតែបន្ត​ផ្តោតលើការលើកកម្ពស់បទពិសោធន៍អតិថិជន ការពង្រីកសេវាតភ្ជាប់ និងការធានាថា បណ្តាញរបស់ខ្លួន​មានសមត្ថភាព​គ្រប់គ្រាន់ក្នុង​ការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។

ការជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងអាជីកម្ម។ក្រៅពីអាជីវកម្មផ្តល់សេវាតភ្ជាប់ដល់អតិថិជនទូទៅ Smart កំពុង​ពង្រីកតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស និងអាជីវកម្មខ្នាតតូច និងមធ្យម​ (SMEs) នៅកម្ពុជា។
បច្ចុប្បន្ន Smart កំពុងផ្តល់សេវាគាំទ្រដល់អតិថិជនសហគ្រាសជាង ៣ 000 អតិថិជន តាមរយៈផលប័ត្រសេវាកម្មដែលកំពុង​ពង្រីកជាបន្តបន្ទាប់ រួមមាន សេវាអ៊ីនធឺណិត  ដំណោះស្រាយលើក្លោដ (cloud solutions) សេវាកម្មសន្តិសុខសាយប័រ (cybersecurity) បណ្តាញតភ្ជាប់សម្រាប់សហគ្រាស (enterprise networking) សេវាកម្មគ្រប់គ្រង (managed services) និងដំណោះស្រាយឌីជីថលផ្សេងៗសម្រាប់អាជីវកម្ម។
នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែ​មានលក្ខណៈឌីជីថល អាជីវកម្មនានាត្រូវការច្រើនជាងការតភ្ជាប់មូលដ្ឋាន។ ពួកគេត្រូវការដំណោះស្រាយបច្ចេកវិទ្យាដែលមានសុវត្ថិភាព ភាពជឿជាក់ និងការរួមបញ្ចូលគ្នាបានល្អ ដើម្បីជួយបង្កើនផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង។​ យុទ្ធសាស្ត្រសម្រាប់សហគ្រាសរបស់ Smart ផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សមត្ថភាពបច្ចេកទេស និងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។
ក្រុមហ៊ុនមើលឃើញឱកាសដ៏ធំធេងក្នុងការគាំទ្រសហគ្រាស និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ខណៈដែលសហគ្រាសទាំងនោះកំពុងទទួលយកបច្ចេកវិទ្យា Cloud កម្មវិធីឌីជីថល ស្វ័យប្រវត្តិកម្ម និងគំរូប្រតិបត្តិការថ្មីៗ។
កសាងទំនុកចិត្តឌីជីថល និងជំរុញនវានុវត្តន៍ប្រកបដោយទំនួលខុសត្រូវនៅពេលដែលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់​តែរីកចម្រើន Smartយល់ឃើញថាទំនុកចិត្តសន្តិសុខសាយប័រនិងការការពារទិន្នន័យគឺជាមូលដ្ឋានគ្រឹះដែលមានសារៈសំខាន់កាន់តែខ្លាំងឡើង សម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។ ក្រុមហ៊ុនរក្សាបាននូវវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រង សន្តិសុខព័ត៌មាន (Information Security Management System) និងបន្តពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ និងការការពារឯក ជនភាព។ Smart ទទួលបានពិន្ទុវាយតម្លៃគុណភាព នៃសន្តិសុខសាយប័រតាមស្តង់ដារ NIST ចំនួន 3.52 និងពិន្ទុវាយតម្លៃគុណភាព នៃការការពារឯកជនភាពទិន្នន័យចំនួន 3.3 ដែលត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យឯកជនភាពរបស់ Axiata Group (Axiata Group Privacy Office)។ ក្រុមហ៊ុនក៏បានរក្សាអត្រាបញ្ចប់ការបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធនឹងការការពារឯកជនភាពនៅកម្រិត 99.8% ផងដែរ។

គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Smart ក្នុងការការពារព័ត៌មានអតិថិជន ពង្រឹងភាពធន់របស់ស្ថាប័ន និងគាំទ្រការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ។

ការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។Smart ជឿជាក់ថា អនាគតឌីជីថលរបស់កម្ពុជាមិន​អាស្រ័យតែ​លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើជំនាញ ភាពច្នៃប្រឌិត និងសមត្ថភាពរបស់ប្រជាជនធនធាន​មនុស្សរបស់យើងផងដែរ។
ក្រុមហ៊ុនបន្តវិនិយោគលើការលើកកម្ពស់ចំណេះដឹងឌីជីថល ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬការអប់រំស្ទែម (STEM) ការសរសេរកូដ សុវត្ថិភាពតាមអនឡាញ ភាពជាសហគ្រិន និងជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យានាពេលអនាគត។ ក្នុងអំឡុងឆ្នាំ២០២៥និងពាក់កណ្ដាលឆ្នាំ២០២៦  មានអ្នកទទួលផលជាង ៥២ 000 នាក់ បានចូលរួមក្នុងគំនិតផ្តួចផ្តើមដែលគាំទ្រដោយ Smart លើការលើកកម្ពស់ចំណេះដឹងឌីជីថល ការសរសេរកូដ សុវត្ថិភាពតាមអនឡាញ និងការការពារកុមារនៅលើប្រព័ន្ធអនឡាញ​ ហើយ Smart ក៏បានផ្តល់ម៉ោងសិក្សា និងអភិវឌ្ឍសមត្ថភាពបុគ្គលិកសរុបជាង ៦៩ 000 ម៉ោង ដល់បុគ្គលិករបស់ខ្លួន។

តាមរយៈគំនិតផ្តួចផ្តើមដូចជា Tech Talent, Smart Youth, Smart Statup Space និង ACTSmart ក្រុមហ៊ុនបន្តចូលរួមគាំទ្រការ​អភិវឌ្ឍអ្នកជំនាញឌីជីថល និងសហគ្រិនជំនាន់ក្រោយរបស់កម្ពុជា។
កម្មវិធី ACTSmart បានគាំទ្រធុរកិច្ចថ្មីក្នុងវិស័យឌីជីថល និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ចំនួន 32 អាជីវកម្ម ក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលចំនួនពីរជំនាន់ (two cohorts) ខណៈពេលដែល Smart Startup Space បន្តផ្តល់ឱ្យសហគ្រិននូវលទ្ធភាពទទួលបានការបណ្តុះបណ្តាល ការណែនាំ ទីកន្លែងធ្វើការរួមគ្នា (co-working facilities) និងភាពជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី។

កម្មវិធីទាំងនេះបង្ហាញពីជំនឿរបស់ Smart ថា ការផ្លាស់ប្តូរឌីជីថលប្រកបដោយចីរភាព ត្រូវការប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកដ៏រឹងមាំ ដែលគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍។

ការរួមចំណែកដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ក្រុមហ៊ុន Smart ក៏បានបង្ហាញពីការរួមចំណែករបស់​ខ្លួន​ដល់​សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ មិនមែនត្រឹមតែវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ។ ក្នុងឆ្នាំ២០២៥ Smart ត្រូវបាន​ទទួលស្គាល់ជាក្រុមហ៊ុនដែលបានបង់ពន្ធធំជាងគេទីបីនៅក្នុងប្រទេស និងបានបន្តទទួលបានវិញ្ញាបនបត្រអនុលោមភាព​សារពើពន្ធប្រភេទ «មាស» (Gold Tax Compliance) រយៈពេលប្រាំមួយជាប់ៗគ្នា។ ក្រុមហ៊ុនបានគាំទ្រដល់ការបង្កើតការងារផ្ទាល់ និងប្រយោលប្រហែល ៣៨ ៣៦០ កន្លែង ដែលរួមមាន បុគ្គលិក អ្នកចែកចាយ ភ្នាក់ងារ អ្នកផ្គត់ផ្គង់ អ្នកម៉ៅការ និងដៃគូនានា។

Smart បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រមាណ ១% នៃតម្លៃបន្ថែមសរុប (gross value added) ។
ចីរភាពក៏នៅតែ​ជា​ផ្នែកមួយ​ដ៏សំខាន់ដែលត្រូវបានបញ្ចូលក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ Smart។ក្រុមហ៊ុនបន្តវិនិយោគលើថាមពល​កកើត​ឡើងវិញ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ។ បច្ចុប្បន្ន Smart ដំណើរការស្ថានីយចំនួនជាង 1,800 ដែលមានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (solar-powered assisted sites) នៅទូទាំងប្រទេស ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាប្រភពថាមពលជំនួយ ស្មើនឹងប្រមាណ 40%​នៃទីតាំងបណ្តាញសរុបរបស់ក្រុមហ៊ុន។ គំនិត​ផ្តួចផ្តើម​នេះចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ស្របពេលដែលបណ្តាញ​របស់ក្រុមហ៊ុនបន្តពង្រីកវិសាលភាពរបស់ខ្លួនក្នុងការតភ្ជាប់។

Smart ប្តេជ្ញាបន្តផ្សារភ្ជាប់កំណើនអាជីវកម្មជាមួយនឹងការធ្វើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវចំពោះបរិស្ថាន ការលើកកម្ពស់​បរិយាបន្ន​ឌីជីថល និងការបង្កើតផលវិជ្ជមានរយៈពេលវែងដល់សង្គម។

ការឆ្ពោះទៅមុខ៖ ដៃគូរយៈពេលវែងក្នុងការរីកចម្រើនរបស់កម្ពុជា។ខណៈដែលកម្ពុជាបន្តការវិវត្តក្នុងវិស័យឌីជីថលរបស់ខ្លួន Smart នឹងបន្តផ្តោតលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួនប្រាំដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមាន៖ ការពង្រឹងបណ្តាញតភ្ជាប់ទូរសព្ទ និងការលើកកម្ពស់បទពិសោធន៍អតិថិជន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្ថែម និងតាមរយៈ SmartInfra ការពង្រឹងដំណោះស្រាយ ICT សម្រាប់សហគ្រាស ការអភិវឌ្ឍធនធានមនុស្ស និងជំរុញនវានុវត្តន៍ ព្រមទាំងការពង្រឹងទំនុកចិត្តឌីជីថល និងលើកកម្ពស់ចីរភាព។
Smart ជឿជាក់ថា អាទិភាពយុទ្ធសាស្ត្រទាំងនេះនឹងចូលរួមឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់សេវាតភ្ជាប់​ដែលមានស្ថិរភាព សេវាកម្មឌីជីថលប្រកបដោយសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងជួយគាំទ្រដល់ការរីក​ចម្រើន​នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសក្នុងរយៈពេលវែង។

នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន លោក Ritesh Kumar Singh បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Smart ដោយមានប្រសាសន៍ថា៖ «មហិច្ឆតារបស់យើង មិនមែនគ្រាន់តែជាក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ការតភ្ជាប់ដល់ប្រជាជនប៉ុណ្ណោះទេ។ យើងចង់ក្លាយជាដៃគូបច្ចេកវិទ្យាដែលមានទំនុកចិត្ត និងជឿទុកចិត្តបាន ដែលចូលរួមជួយឱ្យកម្ពុជារីកចម្រើន។ នេះមានន័យថា យើងនឹងបន្តវិនិយោគលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអាជីវកម្មរបស់យើង ស្របពេលជាមួយនឹងការកសាងសមត្ថភាពថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ យើងមានជំនឿយ៉ាងមុតមាំលើប្រទេសកម្ពុជា ប្តេជ្ញាបម្រើអតិថិជនរបស់យើង និងប្តេជ្ញាចូលរួមចំណែកយ៉ាងមានអត្ថន័យក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ នៅពេលដែលប្រទេសកម្ពុជាបន្តឆ្ពោះទៅមុខ Smart ក៏នឹងបន្តរីកចម្រើនទៅមុខជាមួយប្រទេសកម្ពុជាផងដែរ» ៕
ដោយ៖ទីផ្សារ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា