កម្ពុជា ចំណាយថវិកាជាង ៦០០លានដុល្លារ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ ក្រោយជម្លោះនៅមជ្ឈឹមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ចំណាយថវិកាជាង ៦០០លានដុល្លារ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ ក្រោយជម្លោះនៅមជ្ឈឹមបូព៌ា

កម្ពុជា ចំណាយថវិកាជាង ៦០០លានដុល្លារ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ ក្រោយជម្លោះនៅមជ្ឈឹមបូព៌ា

គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៦០០ លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ ក្រោយមានការផ្ទុះឡើងនៃជម្លោះនៅមជ្ឈឹមនៅបូព៌ា ដែលជាមជ្ឈមណ្ឌលថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

នៅក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីឥទ្ធិពលនៃមជ្ឈឹមនៅបូព៌ាលើសេដ្ឋកិច្ចកម្ពុជា។

ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលបន្តអូសបន្លាយជាងកន្លះឆ្នាំមកនេះ ប្រទេសកម្ពុជា​ ក៏ដូចជាបណ្តាប្រទេសនានាក្នុងពិភពលោក គឺកំពុងជួបវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ជាក់ស្ដែង បច្ចុប្បន្ន តម្លៃ​សាំងធម្មតា ដែលលក់រាយនៅទីផ្សារកម្ពុជា ឡើងដល់ ៥ ០៥០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតឡើងដល់ ៥ ៦៥០រៀល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋមិនបានកាត់បន្ថយពន្ធអាករទៅលើក្រុមហ៊ុននាំប្រេងចូលទេនោះ តម្លៃប្រេងម៉ាស៊ូត​ នៅកម្ពុជា អាចលើសពីតម្លៃបច្ចុប្បន្ន ៩០០រៀល ក្នុងមួយលីត្រ។ ចំណែក តម្លៃសាំងវិញអាចឡើង ៦០០រៀលទៀត ក្នុងមួយលីត្រ។

ក្រៅពីការបញ្ចេញថវិកាដើម្បីទប់តម្លៃប្រេងឥន្ធនៈ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចំណាយថវិកាជាង ៧០ លានដុល្លារហើយ ដើម្បីទប់កុំឱ្យអគ្គិសនីឡើងថ្លៃ ដោយសារ​រងពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈជាសកលនេះ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា