ភូមិហ្វ្រង់កូហ្វូនីសម្រេចបាន ៨០% ខណៈកម្ពុជាត្រៀមស្វាគមន៍ប្រតិភូមកពីជាង៦០ប្រទេស នាពាក់កណ្តាលខែវិច្ឆិកានេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិហ្វ្រង់កូហ្វូនីសម្រេចបាន ៨០% ខណៈកម្ពុជាត្រៀមស្វាគមន៍ប្រតិភូមកពីជាង៦០ប្រទេស នាពាក់កណ្តាលខែវិច្ឆិកានេះ

ភូមិហ្វ្រង់កូហ្វូនីសម្រេចបាន ៨០% ខណៈកម្ពុជាត្រៀមស្វាគមន៍ប្រតិភូមកពីជាង៦០ប្រទេស នាពាក់កណ្តាលខែវិច្ឆិកានេះ

ភ្នំពេញ៖សួនច្បារវត្តបទុមវតីកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស មកទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្រិតអន្តរជាតិ។ គិតត្រឹម​ថ្ងៃទី៥ ខែវិច្ឆិកានេះ ការសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាបេះដូងនៃពិព័រណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្រេចបាន​ ៨០% ហើយ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ ដើម្បីត្រៀមស្វាគមន៍គណៈប្រតិភូ និងសាធារណជន ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

វឌ្ឍនភាពនៃការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» បានបង្ហាញឱ្យដឹង ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ដោយផ្ទាល់កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋាន​អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី បានឱ្យដឹងថា ការរៀបចំទីតាំងទាំង​មូលកំពុង​ដំណើរការយ៉ាងសកម្ម និងប្រកបដោយភាពផ្ចិតផ្ចង់ ដើម្បីធានាឱ្យទាន់ពេលវេលាក្នុងការបើកទ្វារទទួលភ្ញៀវជាតិ និងអន្តរជាតិ។

តាមការរៀបចំ ភូមិហ្វ្រង់កូហ្វូនី ត្រូវបានបែងចែកជា ៥ តំបន់ប្រកបដោយភាពទាក់ទាញក្នុងនោះមានទី១. តំបន់ពន្លាជាតិ (National Pavilions)ដែលរៀបចំឡើងតាមរចនាបថខ្មែរ សម្រាប់ប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ អរិយធម៌ និងសមិទ្ធផលទេសចរណ៍។ ទី២. តំបន់សិក្ខាសាលា៖ សម្រាប់រៀបចំកិច្ចប្រជុំ សន្និសីទ និងការចែករំលែកបទពិសោធន៍។ទី៣. តំបន់សម្តែងសិល្បៈ៖ វេទិកាបង្ហាញ​អត្តសញ្ញាណ វប្បធម៌ និងសិល្បៈផ្ទាល់រវាងកម្ពុជា និងបណ្តាប្រទេសសមាជិក។ទី៤. តំបន់ពិព័រណ៍ទូទៅ៖ កន្លែងបង្ហាញផលិតផល និងសេវាកម្មមកពីក្រុមហ៊ុន សហគ្រាស និងរាជធានី-ខេត្ត និងទី៥. តំបន់ភូមិអាហារហ្វ្រង់កូហ្វូនី៖ ទីតាំងជួបជុំរសជាតិអាហារ​ប្រពៃណីចម្រុះ​ជាតិសាសន៍។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកាមានប្រទេសសមាជិកជាង ៦០ បានបញ្ជាក់អំពីក្នុងការចូលរួម ជាមួយនឹងវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង២០ប្រទេសផងដែរ។ដោយឡែកតាមរយៈភូមិហ្វ្រង់កូហ្វូនី គឺជាឱកាសមាសរបស់កម្ពុជា ក្នុងផ្សព្វផ្សាយសក្តានុពលវប្បធម៌ ទេសចរណ៍ទៅកាន់ពិភពលោកនៅលើទឹកដីខ្លួនឯងផ្ទាល់៕

ដោយ៖ ជាវ ចន្ធូ
រូបភាព៖ រិន រចនា

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា