៩ខែដើមឆ្នាំ២០២៦៖ ពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ខណៈប្រព័ន្ធឌីជីថលថ្មីជួយសម្រួលការប្រើប្រាស់​កាន់តែងាយស្រួល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៩ខែដើមឆ្នាំ២០២៦៖ ពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ខណៈប្រព័ន្ធឌីជីថលថ្មីជួយសម្រួលការប្រើប្រាស់​កាន់តែងាយស្រួល

៩ខែដើមឆ្នាំ២០២៦៖ ពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ខណៈប្រព័ន្ធឌីជីថលថ្មីជួយសម្រួលការប្រើប្រាស់​កាន់តែងាយស្រួល

ប្រជាពលរដ្ឋខ្មែរជាង ៥៦ម៉ឺននាក់ ក្នុងនោះជិត ៣០ម៉ឺននាក់ជាស្ត្រី ទទួលបានអត្ថប្រយោជន៍គាំពារសង្គមដោយផ្ទាល់ពី បេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦នេះ។ កើនឡើងនូវចំនួនសមាជិកនេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុក​ចំណាយ​លើការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជោគជ័យនៃការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ប.ស.ស. ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កើនឡើងនៃការចុះបញ្ជីសមាជិក ប.ស.ស. ជាបន្តបន្ទាប់ គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងជួយកាត់បន្ថយការ​ចំណាយ​លើ​សេវាសុខាភិបាលរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន។

ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបនឹងកំណើននេះ បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងពង្រឹងគុណភាពសេវា និងពង្រីកភាពងាយ​ស្រួល​ជូនសមាជិក តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មានយ៉ាងសកម្ម។ ក្នុងនោះ រួមមានការដាក់ឱ្យប្រើប្រាស់នូវ កម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF App), គេហទំព័រផ្លូវការ និងម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យសមាជិកអាចផ្ទៀងផ្ទាត់ព័ត៌មាន និងទទួល បានអត្ថប្រយោជន៍សន្តិសុខសង្គមតាមប្រព័ន្ធអនឡាញបានយ៉ាងឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិកររដ្ឋតែមួយគត់ដែលទទួលបន្ទុកប្រតិបត្តិការរបបសន្តិ​សុខ​សង្គម​លើ ៣ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលជាខែលការពារដ៏រឹងមាំក្នុង​ការធានាសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពជូនកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា