រុស្ស៊ី ប្រកាសបដិសេធជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើទូទឹកកកនៅ អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសបដិសេធជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើទូទឹកកកនៅ អឺរ៉ុប

រុស្ស៊ី ប្រកាសបដិសេធជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើទូទឹកកកនៅ អឺរ៉ុប

មូស្គូ ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធទូទឹកកក និងទូរក្លាសេនៅតាមផ្សារទំនើបនានាក្នុងទ្វីបអឺរ៉ុប ដែលបណ្តាលឱ្យខូចខាតផលិតផលអាហារក្លាសេមានតម្លៃរាប់លានដុល្លារ ។

ការបដិសេធរបស់រុស្ស៊ី កើតឡើងស្របពេលដែលបីសប្តាហ៍កន្លងមកនេះ ក្រុម Hacker មិនស្គាល់អត្តសញ្ញាណ បានជ្រៀតចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់ហាងលក់រាយជិត ១០០ កន្លែង នៅក្នុងប្រទេសអឺរ៉ុបយ៉ាងតិច ១១ ប្រទេស រួមមាន បែលហ្ស៊ិក ស៊ុយអែត អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ។

ការវាយប្រហាររបស់ក្រុម Hacker គឺការបង្កើនសីតុណ្ហភាពក្នុងទូរក្លាសេឱ្យឡើងដល់ ៥៥ អង្សាសេ ដែលធ្វើឱ្យផលិតផលអាហារក្លាសេរលាយ និងខូចខាត ខណៈបញ្ហានេះ អឺរ៉ុបបានដាក់ការសង្ស័យលើរុស្ស៊ី ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសច្រានចោលការចោទប្រកាន់ទាំងនេះថា ជារឿង «មិនសមហេតុផល» ។

លោក Peskov បានសង្កត់ធ្ងន់ថា ដូចរាល់ដង ការចោទប្រកាន់ទាំងនេះ គឺគ្មានហេតុផលគាំទ្រ និងគ្មានភស្តុតាងអ្វីទាំងអស់ ។ ប៉ុន្តែយើងនៅតែឃើញការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះប្រឆាំងនឹងប្រទេសរបស់យើង ដោយចោទថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងរឿងគ្រប់យ៉ាង ។

យ៉ាងណា ក្រៅពីបញ្ហាវាយប្រហារលើប្រព័ន្ធទូទឹកកកនៅអឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបក៏កំពុងប្រឈមនឹងការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយកាន់តែច្រើនផងដែរ ដែលបានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរមួយចំនួនចុះចតដោយមិនបានគ្រោងទុក ឬត្រូវបានបង្ខំចិត្តផ្អាកដំណើរការជើងហោះហើរជាបណ្តោះអាសន្ន ៕

ប្រភព ៖ The Moscow Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា