តួកគីយ៉េ រិះគន់សហគមន៍អន្តរជាតិ ដែលបរាជ័យដោះស្រាយទង្វើឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគីយ៉េ រិះគន់សហគមន៍អន្តរជាតិ ដែលបរាជ័យដោះស្រាយទង្វើឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន

តួកគីយ៉េ រិះគន់សហគមន៍អន្តរជាតិ ដែលបរាជ័យដោះស្រាយទង្វើឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃ សុក្រ បានរិះគន់យ៉ាងចាស់ដៃលើសហគមន៍អន្តរជាតិ ដែលបរាជ័យមិនអាចដោះស្រាយទង្វើឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន ដោយព្រមានថា ប្រព័ន្ធអន្តរជាតិបច្ចុប្បន្នកំពុងដួលរលំក្នុងការធានាសន្តិភាព និងសន្តិសុខពិភពលោក ។

ថ្លែងក្នុងពិធីបើកវេទិកា TRT World Forum 2026 នៅមជ្ឈមណ្ឌលសន្និបាតអ៊ីស្តង់ប៊ុល មេដឹកនាំតួកគីរូបនេះ បានបញ្ជាក់ថា អំពើភេរវកម្មរបស់អ្នកកាន់កាប់អ៊ីស្រាអែល ដែលប៉ុនប៉ងបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីទឹកដីដូនតារបស់ពួកគេ កាន់តែមានភាពក្លាហាន និងកាចសាហាវឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមក្រសែភ្នែកដ៏ព្រងើយកន្តើយនៃពិភពលោកសម័យទំនើប ។

លោក Erdogan បានចោទប្រកាន់ស្ថាប័នអន្តរជាតិដែលមានភារកិច្ចធានាសន្តិភាព និងស្ថិរភាពថា បានត្រឹមតែឈរមើលពីខាងក្រៅ ដូចអ្វីដែលធ្លាប់បានកើតឡើងនៅប្រទេសរវ៉ាន់ដា និងតំបន់ស្រេប្រេនីកា នៃប្រទេសបូស្នី ក៏ដូចជាតំបន់ជាច្រើនផ្សេងទៀត ។

លោក Erdogan បានសម្តែងការសោកស្តាយដែលកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សា ដែលតួកគីយ៉េបានជួយសម្របសម្រួលដែរនោះ មិនត្រូវបានគេយកមកអនុវត្តឡើយ ដោយសារតែគោលការណ៍ច្បាប់អន្តរជាតិស្ដីពីការគោរពតាមការសន្យាត្រូវបានគេជាន់ឈ្លី ។

ទន្ទឹមគ្នា ប្រធានាធិបតីតួកគីយ៉េរូបនេះ ក៏បានព្រមានផងដែរថា ស្ថានការណ៍វិវត្តន៍ទាំងក្នុងតំបន់ និងពិភពលោក បង្ហាញថា ប្រព័ន្ធអន្តរជាតិកំពុងលើកទង់សសុំចុះចាញ់ ដែលបង្ហាញពីភាពបរាជ័យ ក្នុងការដោះស្រាយវិបត្តិ និងការរក្សាសន្តិភាពពិភពលោក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា