លោក Netanyahu ឆ្លើយតបលើកដំបូង ក្រោយ អាមេរិក ប្រកាសផ្តាច់ជំនួយយោធាជិត ៤ ពាន់លានដុល្លារ ដល់ អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ឆ្លើយតបលើកដំបូង ក្រោយ អាមេរិក ប្រកាសផ្តាច់ជំនួយយោធាជិត ៤ ពាន់លានដុល្លារ ដល់ អ៊ីស្រាអែល

លោក Netanyahu ឆ្លើយតបលើកដំបូង ក្រោយ អាមេរិក ប្រកាសផ្តាច់ជំនួយយោធាជិត ៤ ពាន់លានដុល្លារ ដល់ អ៊ីស្រាអែល

ហ្ស៊េរុយសាឡឹម ៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្រ បានធ្វើការឆ្លើយតបជាលើកដំបូង ក្រោយអាមេរិកសម្រេចចិត្តកាត់ផ្តាច់ជំនួយយោធាជិត ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល ដោយអះអាងថា នេះគឺជាការផ្លាស់ប្តូរពីជំនួយយោធាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ។

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបកស្រាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយយោធារបស់អាមេរិកដល់អ៊ីស្រាអែល តែងតែទទួលបានការគាំទ្រពីគណបក្សនយោបាយទាំងពីរនៅក្នុងសភាអាមេរិក ។

លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា អ៊ីស្រាអែលបានប្រើប្រាស់ជំនួយយោធានេះ ទាំងសម្រាប់ការការពារខ្លួន ក៏ដូចជាការប្រឈមមុខនឹងសត្រូវ ដែលគំរាមកំហែងដល់អាមេរិក និងពិភពលោកលោកខាងលិច ។

លោក ណេតាន់យ៉ាហ៊ូ សង្កត់ធ្ងន់ថា បច្ចុប្បន្ន អ៊ីស្រាអែលមានសេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ហើយការផ្លាស់ប្តូរពីការទទួលជំនួយទៅជាភាពជាដៃគូ ដែលលោកបានពិភាក្សាជាមួយលោក ត្រាំ នោះ បានបង្ហាញពីភាពរឹងមាំ និងភាពស៊ីជម្រៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួន និងរក្សាភាពរឹងមាំក្នុងរយៈពេលវែង ។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា អាមេរិកនឹងកាត់ផ្តាច់ជំនួយយោធាប្រចាំឆ្នាំជិត ៤ ពាន់លានដុល្លារ ដល់អ៊ីស្រាអែលនៅត្រឹមចុងឆ្នាំ២០២៦នេះ ដោយលោកអះអាងថា អ៊ីស្រាអែលមានសេដ្ឋកិច្ចរឹងមាំគ្រាន់បើ និងលែងត្រូវការវាទៀតហើយ ។

ការប្រកាសភ្លាមៗរបស់មេដឹកនាំអាមេរិករូបនេះ បានធ្វើឱ្យមន្ត្រីសន្តិសុខ និងហិរញ្ញវត្ថុអ៊ីស្រាអែលមួយចំនួន មានការភ្ញាក់ផ្អើល ដោយសារតែកិច្ចព្រមព្រៀងជំនួយយោធាបច្ចុប្បន្ន ត្រូវផុតកំណត់នៅឆ្នាំ ២០២៨ ឯណោះ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា